ព័ត៌មានកីឡា

ល្បីថា Ronaldo កំពុងផ្ដើមស្នេហ៍ជាមួយអតីតបវកញ្ញាអេស្ប៉ាញ

បើតាមទស្សនាវដ្តីអេស្ប៉ាញបានបញ្ជាក់ថា Cristiano Ronaldo កំពុងតែបង្កើតទំនាក់ទំនងស្នេហាជាមួយអតីតបវកញ្ញាអេស្ប៉ាញម្នាក់ឈ្មោះថា Desire Cordero។

បើតាមប្រភពនោះទៀតសោត បានបញ្ជាក់ទៀតថាពីរនាក់នេះបានទាក់ទងគ្នាអស់រយ:ពេល១ខែមកហើយ ដោយខាងស្រី Desire ក៏បានផ្លាស់ទៅនៅទីក្រុងអេស្ប៉ាញផងដែរ។ ការអះអាងទំនាក់ទំនងនេះ Ronaldo ក៏បានបង្ហោះនៅលើបណ្ដាញសង្គមផងដែរថារូបគេកំពុងតែធ្វើជំនួញមួយជាមួយ Desire ។

ប្រសិនបើនេះជាការពិតមែន នោះមានន័យថាអតីតបវកញ្ញាអេស្ប៉ាញខាងលើបានក្លាយជានារីដំបូងហើយ ដែល Ronaldo បានបង្ហាញមុខ ក្រោយពេលរូបគេនិង Irina Shayk ៕

មតិយោបល់