ព័ត៌មានកីឡា

Real ត្រូវការឈ្នះ Celta Vigo ចាំបាច់បំផុតយប់នេះ

នៅវេលាម៉ោង ២ រាត្រីនេះ ក្រុមអធិរាជស Real Madrid នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុម Celta Vigo ដើម្បីបង្គ្រប់ការប្រកួតសប្តាហ៍ទី ៣៧របស់ពួកគេ។

Real Madrid នឹងមិនបន្ធូរដៃឲ្យ Celta Vigo ឡើយយប់នេះ ព្រោះថា ក្រុមយក្សមួយនេះ ត្រូវការឈ្នះជាចាំបាច់ដើម្បីលើកពាន Laliga រដូវកាលនេះ។ ថ្វីបើលេងនៅក្រៅដី តែ​ Real ហាក់មានទំនុកចិត្តខ្ពស់ក្នុងការប្រកួតនេះ ដោយសារតែមហិច្ចតា​កំពុងតែពុះកញ្ជ្រោលក្នុងចិត្តរបស់កីឡាករ Real Madrid គ្រប់ៗគ្នា។

យ៉ាងណាក៍ដោយ Real Madrid មិនអាចមើលរំលងការប្រកួតនេះបានឡើយ ខណះ Celta Vigo បានទម្លាក់ក្រុមនេះម្តងមកហើយ នៅក្នុងពាន Copaderey ដោយលទ្ធផលទាំងពីរជើង ៤-៣​ កាលពីប៉ុន្មានខែមុននេះ ៕

មតិយោបល់