ព័ត៌មានកីឡា

តារាស៊ុត ២៨គ្រាប់ឲ្យ Man Utd រដូវកាលមុន ទំនងជាអាចចូលលេងវិញ ក្នុងជំនួបជាមួយ Newcastle ចុងសប្តាហ៍នេះ

លោក Jose Mourinho​ បានប្រាប់ The Goal ថានៅក្នុង​ជំនួបជាមួយក្រុមសារិកាព្រៃ Newcastle យប់ថ្ងៃអាទិត្យ​ខាងមុខនេះ លោកនឹងដាក់ Zlatan Ibrahimovic ឲ្យបង្ហាញខ្លួនលើកដំបូងក្នុងរដូវកាលនេះ។

នេះគឺជារឿងដ៍ល្អមួយ សម្រាប់ក្រុមបីសាចក្រហម Manchester United ចំពោះការវិលត្រឡប់មកកាន់ទី​លានវិញ របស់ខ្សប្រយុទ្ធដ៍ឆ្នើម Zlatan Ibrahimovic ។ ក្នុងនោះដែរ លោក Jose Mourinho បានឲ្យដឹងថា លោកបានសម្រេចចិត្តក្នុងការដាក់ Zlatan ឲ្យលេងក្នុងការ​ប្រកួតនេះ ដោយប្រហែលជាអាចចាប់ដៃគូប្រយុទ្ធជាមួយ​នឹង Romelu Lukaku ។ យ៉ាងណាវិញ សម្រាប់ទម្រង់លេងរបស់លោក Mourinho ហាក់មិនតម្រូវ​ឲ្យខ្សែប្រយុទ្ធទាំង២ លេងជាមួយគ្នាបានឡើយ ដោយមានម្នាក់ត្រូវបម្រុង តែគ្រូបង្វឹករូបនេះ ចង់សាកសមត្ថភាព នៃការចាប់ដៃគូរវាងកីឡាករជួរមុខ​ ទាំងពីររូបនេះ។

ប៉ុន្តែលោក Jose Mourinho ក៍បានឲ្យដឹងផងដែរថា លោកនឹងមិនដាក់ Zlatan Ibrahimovic លេងពេញ ៩០នាទីឡើយ ដោយហេតុថា កីឡាករស៊ុយអ៊ែតរូបនេះ កាន់តែចាស់ណាស់ទៅហើយ ម្យ៉ាង រូបគេទើបជាពីរបួសមិនទាន់លេងពេញការប្រកួត​បាននៅឡើយទេ។ យ៉ាងណាវិញ សម្រាប់ការចោទសួរមួយថា រវាង Lukaku និង Zlatan តើបន្តទៅមុខទៀត មួណាត្រូវលេង ដំបូងមួយណាត្រូវបម្រុងនោះ លោក Mourinho បានឆ្លើយតបមកវិញថា លោកនឹងរង់ចាំមើលលទ្ធផលសិន បើកីឡាករទាំងពីរ ចាប់ដៃគូគ្នាបានល្អ លោកនឹងដាក់ទាំងពីរ តែបើមិនបានល្អទេនោះ លោកនឹងសម្រេចចិត្តដាក់តែម្នាក់ ក្នុងជម្រើសដំបូង។

ដូច្នេះហើយ រង់ចាំមើលថា តើលោក Jose Mourinho ពិតជាដាក់ Zlatan Ibrahmimovic ឲ្យចូលលេងវិញ ឬយ៉ាងណា? ខណៈ Line Up របស់ក្លិប មិនទាន់បានទម្លាក់ជាផ្លូវការណ៍នៅឡើយនោះ។

មតិយោបល់