នាវេលាម៉ោង ៣រសៀល មុននេះបន្តិច ក្រុមបាល់ទាត់ វេស្ទើនភ្នំពេញ បានយកឈ្នះលើ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ហៅកាត់ថាប៉ូលីស ដោយលទ្ធផល ២ទល់១ នៅលើកីឡដ្ឋានវេស្ទើនផ្ទាល់ ក្នុងការដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ ២០១៧ សម្រាប់ការប្រកួតដំណាក់កាលទី៣ ជើង២។
ក្រុមម្ចាស់ផ្ទះ វេស្ទើនភ្នំពេញ រកបាន ២គ្រាប់ ដោយកីឡាករ ណៃ អាសារី នៅនាទីទី ១៣ និង ម៉ែន មុន្នីរា នៅនាទី ៣២ ខណៈក្រុមភ្ញៀវរកបានដោយ ទិត្យ ឌីណា ក្នុងនាទីទី ៣០។ ដោយសារតែកាលពីជើងទី១ ប៉ូលីស បានយកឈ្នះ វេស្ទើនភ្នំពេញ ២ទល់០ ដូច្នេះសរុបគ្រាប់បាល់ទាំងពីរជើង ៣ទល់២ ជួយឲ្យប៉ូលីស ឡើងទៅវគ្គបន្ទាប់។
ប៉ូលីស ទទួលបានកៅអីប្រកួតនៅវគ្គបន្តទៀត ចំណែក វេស្ទើនភ្នំពេញ ត្រូវបាត់បង់ឳកាសត្រឹមពេលនេះ៕
មតិយោបល់