បន្ទាប់ពីក្រុម Paris Saint Germain ចាប់ឆ្នោតប៉ះក្រុមអធិរាជស Real Madrid នៅវគ្គ ១៦ក្រុមចុងក្រោយរួចមក បានធ្វើឲ្យក្តីសង្ឃឹមរបស់ក្រុមទាំង ហាក់មិនទាន់ច្បាស់ ក្នុងការឡើងទៅកាន់វគ្គបន្តទៀត។
យ៉ាងណាវិញ បើតាមប្រភពពត៌មានរបស់ Diario Gol បានឲ្យដឹងថា ខ្សែប្រយុទ្ធចំណូលថ្មី តម្លៃកប់ពពករបស់ ក្រុម Paris Saint Germain កំពុងតែជឿជាក់យ៉ាងមុតមាំថា ក្រុមរបស់ពួកគេ នឹងផ្តួលក្រុម Real Madrid នៅវគ្គ ១៦ក្រុមចុងក្រោយនេះជាក់ជាមិនខាន។ ជាការពិតណាស់ Neymar បានសម្លឹងឃើញ ជ័យជម្នះរបស់ពួកគេរួចទៅហើយ ព្រោះថា ដោយយោងទៅលើ បច្ចេកទេសលេងរបស់ក្រុម Paris Saint Germain នៅពេលនេះ គឺមិនចាញ់ Real Madrid ប៉ុន្មានឡើយ។
បន្ថែមលើនេះ Neymar ក៍បានឲ្យដឹង បន្ថែមទៀតផងដែរថា កីឡាករនៅ PSG ទាំងអស់ លេងកាន់តែល្អ និងស៊ីចង្វាក់គ្នា ទាំងកីឡាករចាស់ និងថ្មី ទើបធ្វើឲ្យ សមទ្ធិផលរបស់ក្រុម នៅពេលនេះ ទទួលបានលទ្ធផលយ៉ាងល្អ បើក្រឡេកមើលទៅកីឡាករ នៅ Real Madrid វិញ ថ្វីបើជាក្រុមល្បីចាស់វស្សា និងពោរពេញទៅដោយ កីឡាករឆ្នើមៗ តែទម្រង់លេងរបស់ពួកគេ មានការធ្លាក់ចុះ ជាងរដូវកាលមុនហើយ។ យ៉ាងណាវិញនោះ Neymar បានទស្សទាយថា អតីតក្លិបចាស់របស់គេ Barcelona នឹងទម្លាក់ក្រុមតោខៀវ Chelsea ហើយនឹងក្លាយជាក្រុមដែលដណ្តើមពានជាមួយ Paris Saint Germain នៅវគ្គ ផ្តាច់ព្រ័ត្រ Champion League ឆ្នាំនេះ ជាក់ជាមិនខាន។
ដូច្នេះហើយ Neymar ជឿជាក់ថា ក្រុម Paris Saint Germain នឹងមិនឲ្យភ្លាត់ដូចរដូវកាលមុន ដោយធ្លាក់ក្រោមស្នាដៃ ក្រុម Barcelona នៅវគ្គ ១៦ក្រុមចុងក្រោយនេះឡើយ ដោយពួកគេនឹងទម្លាក់ក្រុមការពារជើងឯក Real Madrid ឲ្យបាន។



មតិយោបល់