ជ័យជម្នះ ២-០លើក្រុម Saint- Entienne កាលពីយប់មិញបានធ្វើឲ្យ Monaco ដណ្តើមបានពានរង្វាន់លីគកំពូលរបស់បារាំង ត្រឡប់មកវិញក្រោយខកខាន ១៧ឆ្នាំកន្លងមក។
ថ្វីបើនៅសល់ ១ប្រកួតទៀតមែន តែ Monaco បានលើកពាន League 1 ហើយដោយសារពិន្ទុរបស់ក្រុមមួយនេះដាច់ពីក្រុមតាមពីក្រោយ Paris Saint Germain រហូតដល់ទៅ ៦ពិន្ទុ។ ជ័យជម្នះយប់មិញនេះ គឺធ្វើបានដោយខ្សែប្រយុទ្ធ Mbappe នៅនាទីទី ១៩ និង Germain នៅនាទីទី ៩០។
សរុបមកទល់ពេលនេះ Monaco បានឈ្នះពាន League 1 ចំនួន ៨លើកមកហើយ ដែលជាការព្យាយាមបានល្អរបស់ក្លិប ហើយនិងធ្វើពិធីលើកពាន នៅចុងសប្តាហ៍នេះ ក្រោយការប្រកួតចុងក្រោយនៃលីគកំពូលរបស់បារាំង។
មតិយោបល់