អាមេរិកៈ បន្ទាប់ពីមានរឿងដ៏ចម្រូងចម្រាស ដែលបានកើតឡើងដោយការបណ្តាញប្រធានភ្នាក់ងារស៊ើបអង្កេតសហព័ន្ធលោក James Comey ចេញពីតំណែងពីសំណាក់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ឥទ្បូវនេះប្រធានសភាតំណាងរាស្ត្រលោក Paul Ryan បានវិលត្រលប់មកធ្វើការនៅវិមានរដ្ឋសភា Capitol Hill វិញហើយ ខណៈដែលតំណាងរាស្រ្តគណបក្សប្រជាធិបតេយ្យ បានធ្វើការជំរុញឲ្យតំណាងរាស្រ្តគណបក្សសាធារណរដ្ឋរូបនេះ ផ្តល់មូលនិធិ ព្រមទាំងបង្កើតជាការស៊ើបអង្កេតឯករាជ្យមួយ។
បើទោះបីជាលោក Paul Ryan មានគោលបំណងចង់ផ្តោតសំខាន់ទៅលើការដោះស្រាយ បញ្ហាកំណែទម្រងពន្ធដារយ៉ាងណាក៏ដោយ តែបញ្ហាចម្បងនោះ គឺមិនអាចជៀសផុតពីត្រូវរកដំណោះស្រាយជុំវិញរឿងទំនាក់ទំនង វិមានក្រឹមទ្បាំង នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនោះទេ។
នៅក្នុងវេទិកាសាធារណៈ មានបុរសម្នាក់បានស្រែកសួរទៅលោកតំណាងរាស្រ្តយ៉ាងគំហកថា «ហេតុអ្វីលោកមើលមិនឃើញ អំពីការដោះស្រាយបញ្ហា ដែលកំពុងតែកើតមាននោះ?»
ដោយសំណួរនេះ បានចោទសួរទ្បើង ខណៈដែលតំណាងរាស្រ្តប្រឈមនឹងសំណួរពិបាកៗពីសំណាក់ក្រុមអ្នកបោះឆ្នោត ជាមួយនឹងសំឡេងស្រែកបន្តពីក្រោយថា៖ «សូមឆ្លើយចម្លើយចុងក្រោយនេះ!»
គួរបញ្ជាក់ដែរថា នៅវេទិកាសាធារណៈឯទៀតជុំវិញប្រទេស ដូចជា វេទិកាមួយនៅរដ្ឋ Iowa តំណាងរាស្រ្តគណបក្សសាធារណរដ្ឋ គឺគ្រាន់តែនិយាយការពារលោកប្រធានាធិបតីតែប៉ុណ្ណោះ ប៉ុន្តែពាក់ព័ន្ធនឹងសំណួរដែលមានទំនោរ ទៅប្រទេសរុស្ស៊ី គឺមិនបានបកស្រាយឲ្យច្បាស់លាស់នោះទេ៕
មតិយោបល់