ក្រុមគោជល់អេស្ប៉ាញ បានឡើងដោយស្វ័យប្រវត្តិហើយ ទៅកាន់វគ្គចែកពូល FIFA World Cup ២០១៨ នៅប្រទេសរុស្ស៊ី បន្ទាប់ពីបានយកឈ្នះ ក្រុមអាល់បានៀ ៣-០ យប់មិញនេះ។
ក្តីបំណង ដែលក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងការឡើងទៅលេងពានរង្វាន់ World Cup ឆ្នាំក្រោយនេះ បានលេចចេញជារូបរាងហើយ បន្ទាប់ពីធ្វើបានយ៉ាងល្អ ដោយមិនស្គាល់ចាញ់ ក្នុងពូល បើទោះបីជាមានក្រុមអាសារិ អ៊ីតាលីជាគូប្រជែងធំក្តី។ ជាក់ស្តែងណាស់ ជ័យជម្នះ ៣-០ ដែលអេស្ប៉ាញបានយកឈ្នះ លើក្រុមអាល់បានៀរយប់មិញនេះ បានធានានូវកៅអីសុវត្ថិភាព សម្រាប់អេស្ប៉ាញ ដោយនាំមុខ ៥ពិន្ទុដាច់លើក្រុមអ៊ីតាលី ខណៈការប្រកួតនៅសល់ ១ប្រកួតទៀតប៉ុណ្ណោះ។ ៣គ្រាប់របស់អេស្ប៉ាញ រកបានដោយ Rodrigo នៅនាទីទី១៦ តាមរយៈការបញ្ជូនពី Isco, គ្រាប់ទី២រកបានដោយ Isco នៅនាទីទី ២៤ បញ្ជូនដោយ Koke និងគ្រាប់ទី៣ រកបានដោយ Thaigo Alcantara នៅនាទីទី២៧ បញ្ជូនដោយ Alvaro Odriozola ។
ដូច្នេះហើយ ក្រុមគោជល់អេស្ប៉ាញបន្តឡើងទៅកាន់វគ្គចែកពូល FIFA World Cup ឆ្នាំក្រោយនេះ នៅប្រទេសរុស្ស៊ីជាថ្មីម្តងទៀត ដែលវត្តមានអេស្ប៉ាញគឺជាបេក្ខភាព ដ៍សំខាន់មួយក្នុងការប្រជែងពានពិភពលោកមួយនេះ។ សូមបញ្ជាក់ផងដែរថា អេស្ប៉ាញ បង្ហាញវត្តមាន កាលពីឆ្នាំ ២០១៤ ក្នុងនាមជាក្រុមការពារជើងឯក World Cup ត្រូវបានជ្រុះចេញយ៉ាងអាម៉ាស់ ក្នុងវគ្គចែកពូល ហេតុនេះហើយ សម្រាប់ការប្រកួត World Cup នៅ រុស្ស៊ីឆ្នាំក្រោយនេះ អេស្ប៉ាញ នឹងមិនឲ្យភ្លាត់ស្នៀត ដូចកាលឆកមាំ ២០១៤ នៅប្រេស៊ីលឡើយ។
https://www.youtube.com/watch?v=Zme215L84BA
មតិយោបល់