ព័ត៌មានកីឡា

Pogba ថា Ronaldo សមឈ្នះពាន Ballon d’Or មិនមែន Messi ទេ

ខ្សែបម្រើឆ្នើម Paul Pogba គាំទ្រឱ្យកីឡាករ Cristiano Ronaldo ឈ្នះពានកីឡាករល្អជាងគេលើលោកប្រចាំឆ្នាំ២០១៦នេះ Ballon d’Or (2016) មិនមែនជា Lionel Messi នោះទេ។

Ronaldo បានស៊ុតគ្រាប់ប៉េណាល់ទីចុងក្រោយជួយក្រុម Real Madrid ឈ្នះក្រុម Atletico Madrid លើកពាន UEFA Champions League មុនពេលនាំក្រុមព័រទុយហ្គាល់លើកពាន Euro 2016 មួយទៀតកាលពីពេលថ្មីៗនេះ។ តាមអំណះអំណាងនេះហើយ បានជាធ្វើឱ្យ Pogba ជឿជាក់និងគាំទ្រដល់កីឡាករវ័យ៣១ឆ្នាំរូបនេះក្នុងការឈ្នះពាន Ballon d’Or ក្នុងឆ្នាំនេះ។

Paul-Pogba-Manchester-United

កីឡាកររបស់ក្រុម Juventus ខាងលើបាននិយាយបន្ថែមថា៖ “អ្នកមាន Messi អ្នកមាន Ronaldo ហើយ Griezmann ក៏មានរដូវកាលដ៏ល្អមួយដែរ។ សម្រាប់ខ្ញុំ ខ្ញុំពេញចិត្តក្នុងការឃើញ Ronaldo ឈ្នះពាន Ballon d’Or ព្រោះគាត់សក្ដិសមណាស់ ចំពោះអ្វីដែលគាត់បានធ្វើ”។

ពាន Ballon d’Or នឹងត្រូវប្រកាសអ្នកឈ្នះនៅខែមករាឆ្នាំ២០១៦ខាងមុខ ដោយមានការចូលរួមបោះឆ្នោតពីសំណាក់អ្នកកាសែតជុំវិញពិភពលោក និងគ្រូបង្វឹកជម្រើសជាតិផងដែរ៕

362391F900000578-0-image-a-6_1468178155439

មតិយោបល់