ព័ត៌មានកីឡា

ព្រះខ័នរាជស្វាយរៀង កំពុងរកកីឡាករបរទេសម្នាក់ទៀត បន្ទាប់ពី BISAN GEORGE

ក្រោយចប់ការប្រកួតមិត្តភាពឈ្នះ បឹងកេត ២ទល់១ លោក ខេន សុខុម ដែលជាគ្រូជំនួយរបស់ក្លិប ព្រះខ័នរាជស្វាយរៀង បានប្រាប់ថា « ខ្ញុំកំពុងរកកីឡាករបរទេសថ្មីម្នាក់ទៀត ដែលលេងជាខ្សែការពារ រឺមួយក៏ខ្សែបម្រើ»។

លោក ខេន សុខុម បានបន្ថែមថា ” យើងយក BISAN GEORGE គឺដើម្បីពង្រឹងផ្នែកប្រយុទ្ធ ព្រោះកាលជើងទី១ នៅស្ទើផ្នែកនេះ ដោយសារតែកីឡាករបទេសគ្រាប់ចំនួន ៥ នាក់រួចហើយ ប្រហែលជាអាចជម្រុះម្នាក់វិញ ហើយនាំយកអ្នកថ្មីមកជំនួស អាចជាជនជាតិស្បែកខ្មៅ រឺមួយក៏ កូរ៉េ ហើយយើងបានទាក់ទងកីឡាករក្រៅស្រុកដែរ ប៉ុន្តែតំលៃខ្លួនខ្ពស់ពេក តែបើសិនជាទីផ្សាដោះដូរបិទយើងនិងរក្សាដដែល “។ នេះបើតាមក្រុមការងារសាកសួរនៅទីលានបាល់ទាត់នៃវិទ្យាល័យបឹងកេងកង។

គិតត្រឹមជើងទី ១ នេះ ក្រុមបាល់ទាត់ ព្រះខ័នរាជស្វយរៀង ឈរនៅកំពូលតារាង នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០១៧ ដោយ ១១ ប្រកួត ឈ្នះ ៧ ដង ស្មើ ៣ ដង និងចាញ់ ១ ដង មាន ២៤ ពិន្ទុក្នុងដៃ លើក្រុមលេខ ២ ក្រសួងការពារជាតិ ៣ ពិន្ទុ៕

មតិយោបល់