ព័ត៌មានបច្ចេកវិទ្យា

ខ្លាចបែកធ្លាយសារសន្ទនាក្នុង Messenger? អាចសាកវិធីនេះបាន

នៅលើកម្មវិធី Messenger របស់ក្រុមហ៊ុន Facebook លោកអ្នកប្រហែលជាមិនទាន់ដឹងទេថា វាមានមុខងារពិសេសមួយ អាចជួយរក្សាការពារសារឆ្លើយឆ្លងរបស់លោកអ្នកជាមួយដៃគូពីពួក Hacker បាន។ នៅពេលដែលវាបើក ទិន្នន័យក្នុងប្រអប់សារ នឹងត្រូវបានបំប្លែង និងចាក់ដោយកូដសម្ងាត់ជាស្វ័យប្រវត្តិ ហើយគ្មាននរណាម្នាក់អាចបើកមើលបានក្រៅពីអ្នក និងដៃគូឡើយ។ ដូច្នេះ ប្រសិនបារម្ភខ្លាចមាននរណាម្នាក់លួចចូលមើលវា លោកអ្នកអាចបើកមុខងារនេះបានតាមវិធីខាងក្រោម៖

១- បើកដំណើរការកម្មវិធី Messenger នៅលើទូរសព្ទ iPhone ឬ Android របស់ខ្លួន

២- ចុចលើឈ្មោះ Friend ណាម្នាក់ដែលលោកអ្នកចង់ឱ្យសារឆ្លើយឆ្លងជាមួយគេ ឋិតជាការសម្ងាត់

៣- បន្ទាប់មក ចុចលើរូប Profile របស់គេ រួចចុចលើ (Go to) Secret Conversation

៤- បន្ទាប់មកទៀត សូមចុចលើប៊ូតុង On ជាការស្រេច៕

មតិយោបល់