ក្រុមហង្សក្រហម Liverpool កំពុងតែចាប់ផ្តើមយកលុយដែលបានពីការលក់ ខ្សែបម្រើប្រយុទ្ធប្រេស៊ីល Philippe Coutinho ទៅទិញកីឡាករថ្មី ដើម្បីជំនួសតំណែងកីឡាកររូបនេះ។
ក្នុងនោះដែរ បើតាមការចុះផ្សាយរបស់ Daily Star បានឲ្យដឹងថា Liverpool បានសម្លឹងឃើញកីឡាករស្លាប Riyad Mahrez របស់ក្រុម Leicester City ដើម្បីជំនួសតំណែងរបស់ Philippe Coutinho ដែលបានចាកចេញទៅកាន់ Barcelona កាលពីពេលថ្មីៗ កន្លងមកនេះ។ ជាក់ស្តែងណាស់ លោក Klopp បានត្រៀមទឹកប្រាក់ប្រមាណជា ៥០លានផោន ដើម្បីចរចារទិញយក Mahrez ពី King Power មកកាន់ Anfields មុនការបិទទីផ្សារដោះដូរកីឡាករ ត្រូវបានបិទបញ្ចប់។
យ៉ាងណាវិញនោះ ប្រហែលជាមិនងាយស្រួលឡើយសម្រាប់ Liverpool ក្នុងការនាំយក Mahrez ព្រោះថា កីឡាកអាល់សេរ៉ីរូបនេះ កំពុងត្រូវបានក្រុមកាំភ្លើងធំ Arsenal ជិតទទួលបានជោគជ័យ ក្នុងការនាំយកទៅកាន់ Emirates ផងដែរ។ ក៍ប៉ុន្តែ ក្រុមហង្សក្រហម Liverpool នៅតែមានជំនឿចិត្តថា ពួកគេអាចនាំយក Riyad Mahrez បានដោយសារតែក្លិបកំពូលរបស់អង់គ្លេសមួយនេះ នៅសល់កន្លែងទំនេរមួយសម្រាប់ Mahrez បន្ទាប់ពី Coutinho ចាកចេញទៅ ខណៈ ក្រុមកាំភ្លើងធំ Arsenal វិញ ប្រហែលជាគ្មានកន្លែងទំនេរ សម្រាប់ Mahrez ឡើយ។
មតិយោបល់