ព័ត៌មានកីឡា

Taku ចាកចេញពី វេស្ទើនភ្នំពេញ មកចូលរួមជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ

កីឡាករខ្សែការពារ Taku Yanagidate បានចាកចែញពីក្លិប វេស្ទើនភ្នំពេញ មកចូលរួមជាមួយក្លិប អគ្គស្នងការដ្ឋាននគរបាលជាតិ បន្ទាប់ពីផុតកិច្ចសន្យាត្រឹមជើងទី ១ ក្នុងពានរង្វាន់លីគកំពូលកម្ពុជា ស្របពេលដែលកំពុងត្រូវការកីឡាករមកជំនួសកន្លែង Petersen Shane ដែលចាកចេញ។

អតីតប្រធានក្រុម វេស្ទើនភ្នំពេញ រូបនេះ បានចុះកិច្ចសន្យារហូតដល់ចប់រដូវកាល ២០១៧ នៃលីគកំពូលកម្ពុជា ជាមួយក្លិប អគ្គស្នងការដ្ឋាននគរបាលជាតិ នេះបើតាមការអោយដឹងពី លោក សារ៉េត ស៊ីដន ជំនួយការគ្រូបង្វឹកនៃក្លិបផ្ទាល់។

បច្ចុប្បន្ន អគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើមិនសូវល្អឡើយក្រោយពី ១១ ប្រកួតកន្លងមក ឈ្នះ ៤ ស្មើ ៣ និងចាញ់ ៤ ឈរនៅចំណាត់ថ្នាក់លេខ ៧ ហើយមានត្រឹមតែ ១៥ ពិន្ទុក្នុងដៃប៉ុន្នោះ៕

មតិយោបល់