ព័ត៌មានកីឡា

Napoli អាចរបូត Europa League មួយទៀត

បន្ទាប់ពីជ្រុះចេញពីក្របខ័ណ្ឌ Champion League រួចមក ក្រុម ជើងខ្លាំងអ៊ីតាលី Napoli បានបន្តមករបូត​ Europa League ទៀតក្រោយពី​ត្រូវក្រុមដែលធ្លាក់ពី Champion League ដូចគ្នា RB Leipzig លុតក្នុងដីខ្លួន​ឯង ៣-១។

នេះគឺជាការធ្វើមិនបានល្អឡើយក្នុងការប្រកួត ពានរង្វាន់អឺរ៉ុបរបស់ក្រុម Napoli ដែលអាចនឹងរបូតពាន Europa League ទៀតក្រោយលេងចាញ់ក្នុងដីខ្លួនឯង​យប់មិញនេះ។ ក្នុងនោះដែរ​ Napoli បានរកគ្រាប់បាល់នាំមុខ ១គ្រាប់មុន តាមរយៈការស៊ុតរបស់កីឡាករ Adam Ounas នៅនាទីទី ៥២ ក៍ប៉ុន្តែការនាំមុខនេះ មិនស្ថិតស្ថេរឡើយ ដោយក្រុម RB Leipzig បានវាយបក ៣គ្រាប់មកវិញ តាមរយៈការស៊ុតរបស់កីឡាករ Timo Werner នៅនាទីទី៦១, Bruma នៅនាទីទី៧៤ និងកីឡាករ Timo Werner រកបាន១គ្រាប់ទៀត នៅនាទីទី ៩០។ ប្រសិនបើជើងទី២ ទៅលេងនៅទឹកដី អាឡឺម៉ង់ Napoli មិនអាច​កែប្រែស្ថានការណ៍ឲ្យប្រសើរជាងមុនទេនោះ Napoli ច្បាស់ជាត្រឡប់ទៅស្រុក​វិញាក់ជាមិនខាន។

ក៍ប៉ុន្តែ ការចាកចេញប្រហែលជាមានច្រើនជាង ព្រោះថាក្នុងដី​ខ្លួនឯង ចាញ់ទៅហើយ ទម្រាំទៅក្រៅដីទៀត ដូចជាមិនមានសង្ឃឹមឡើយ។ ហេតុនេះហើយ Napoli នៅសល់តែពាន Serie A មួយប៉ុណ្ណោះ ដែលមិនទាន់របូត ខណៈពួកគេកំពុងឈរកំពូលតារាងនៅឡើយ។

https://www.youtube.com/watch?v=R5KxyD7_-1M

មតិយោបល់