មុនពេលបញ្ចប់ទីផ្សារដោះដូកីឡាករ ក្លិបបាល់ទាត់ខេមបូឌានថាយហ្គឺរ បាននាំយកអ្នកចាំទីវ័យក្មេងមកពីប្រទេសអេស្ប៉ាញ ម្នាក់ដើម្បីពង្រឹងក្រុមបន្ថែម ដែលមានឈ្មោះថា Serret Beltri Sergio ។
អ្នកចាំទីវ័យ ២២ ឆ្នាំរូបនេះ មានសមត្ថភាពល្អក្នុងការគ្រប់គ្រងស្ថានការណ៍ពេលបាល់ដាច់មាត់ ១ ទល់ ១ ក្នុងការប្រកួត។ Sergio ជាអតីតកីឡាករលេងនៅ gimnastic de tarragona ក្រោមអាយុ 16 និង 19 ឆ្នាំ (ប្រទេសអេស្ប៉ាញ) លីគលំដាប់ទី ១ la pobla de mafumet លីគលំដាប់ទី ៣ (ក្រុមបម្រុង gimnastic de tarragona) (ប្រទេសអេស្ប៉ាញ) Adelaide united ( ប្រទេសអូស្ត្រាលី) Seinajoki (ប្រទេសហ្វាំងឡង់)។
សូមបញ្ចាក់ថាក្លិបបានសម្រេចនាំយកកីឡាករអេស្ប៉ាញ មកចូលរួមក្នុងរដូវកាលនេះ ព្រោះអ្នកចាំទីនេះមានចលនារហ័ស ជំនាញល្អក្នុងស្ថានភាពមួយទល់នឹងមួយ យល់អំពីការប្រកួត លេងល្អ៕


មតិយោបល់