ព័ត៌មានកីឡា

Roooney ប្រាប់កំហុសដែល Roy Hodgson បំផ្លាញក្រុមអង់គ្លេសនៅ Euro

ប្រធានក្រុម Wayne Rooney បានបញ្ជាក់ថា Roy Hodgson បានបំផ្លាញក្រុមតោកំណាចអង់គ្លេស ដោយផ្លាស់ប្ដូរកីឡាករ៦នាក់ពេលប៉ះជាមួយក្រុមស្លូវ៉ាគី ដែលនេះជារឿងមួយធ្វើឱ្យកីឡាករបាត់បង់ជំនឿចិត្តកាលពីលេងនៅ Euro 2016 ។

Roy Hodgson បានប្រកាសចុះចេញពីកៅអីគ្រូបង្វឹកក្រុមតោកំណាចអង់គ្លេសភ្លាមៗបន្ទាប់ពីដឹកនាំក្រុមចាញ់ ក្រុមអ៊ីស្លង់ ២-១ ធ្លាក់ចេញពីអឺរ៉ូត្រឹមវគ្គ១៦ក្រុមចុងក្រោយសឹងមិនគួរឲ្យជឿ។ ទាក់ទងនិងរឿងនេះ Rooney ដែលជាអ្នកស្និទ្ធនិងអតីតគ្រូបង្វឹកខាងលើបាននិយាយថាមកពីលោក Roy ប្រើយុទ្ធសាស្ត្រខុស ធ្វើឱ្យកីឡាករក្នុងក្រុមបាត់បង់ជំនឿចិត្ត ទើបលទ្ធផលប្រែមកអាក្រក់យ៉ាងនេះ។

2016-636019635239440388-944

“ប៉ះស្លូវ៉ាគី គាត់ដូរកីឡាករដល់ទៅ៦នាក់ ដែលនេះជាការផ្លាស់ប្ដូរ ធ្វើឱ្យកីឡាករមិនសប្បាយចិត្ត។ វាជារឿងមួយដែលគាត់ធ្វើខុស។ ខ្ញុំដឹងថាវាខុស ប៉ុន្តែខ្ញុំមិនអាចធ្វើអ្វីបាន ក្រៅពីធ្វើតាមគាត់។ ចាប់តាំងពីប្រកួតនោះមក យើងក៏លេងមិនស៊ីចង្វាក់គ្នារហូត”។ សម្ដី Rooney ។

ក្រោយការចាកចេញរបស់ Roy សហព័ន្ធបាល់ទាត់អង់គ្លេស ក៏បានប្រកាសតំណែងគ្រូបង្វឹកថ្មីរួចហើយដែរគឺលោក Sam Allardyce អតីតអ្នកចាត់ការក្លឹប Sunderland ៕

bcasmyt

មតិយោបល់