ថ្វីបើ ក្លិប Barcelona ខកខានឈ្នះពាន Laliga រដូវកាលនេះក៍ដោយ ក៍ប៉ុន្តែខ្សែប្រយុទ្ធ Lionel Messi បានឈ្នះស្បែកជើងមាសជាលើកទី ៤។
៣៧ គ្រាប់ របស់ Lionel Messi បានធ្វើឲ្យកីឡាកររូបនេះឈ្នះពានស្បែកជើងមាសនៅ Laliga ជាថ្មីម្តងទៀត។ Messi បាននាំមុខ Cristiano Ronaldo សារជាថ្មី ដោយកីឡាកររូបនេះ មានឱកាសឈ្នះជាលើកទី ៤ ចំណែក Ronaldo បានត្រឹម ៣ ដងប៉ុណ្ណោះ។ បើប្រៀបធៀបទៅនឹងគ្រាប់បាល់ ដែល Luis Suarez ឈ្នះកាលពីរដូវកាលមុន គឺមានចំនួនតិចជាង ៣គ្រាប់ ក៍ប៉ុន្តែ Messi អាចឈ្នះស្បែកជើងមាស ដោយសារមិនមានកីឡាករណាទាត់ចូលច្រើនជាងឡើយ។ ក្នុងរដូវកាលនេះ Messi ស៊ុតបាន ៣៧ គ្រាប់ ខណះមិត្តរួមក្រុម Luis Suarez ស៊ុតបាន ២៩ គ្រាប់ និង Cristiano Ronaldo ស៊ុតបាន ២៥ គ្រាប់។
ខាងក្រោមនេះជា ពេលវេលាដែល Lionel Messi ឈ្នះស្បែកជើងមាសនៅ Laliga
រដូវកាល 2009-2010 ស៊ុតបាន ៣៤ គ្រាប់
រដូវកាល 2011-2012 ស៊ុតបាន ៥០ គ្រាប់
រដូវកាល 2012-2013 ស៊ុតបាន ៤៦ គ្រាប់
រដូវកាល 2016-2017 ស៊ុតបាន ៣៧ គ្រាប់




មតិយោបល់