ខ្សែបម្រើប្រយុទ្ធអេស្ប៉ាញ Juan Mata បានបដិសេធ មិនផ្លាស់ទៅលេងនៅលីគកំពូលរបស់ប្រទេសចិនឡើយ បើទោះបីជា លុយដ៍សម្បើមកំពុងរង់ចាំរូបគេក៍ដោយ។
ថ្វីបើ កីឡាករ Juan Mata មិនស្ថិតក្នុងជម្រើស ១១នាក់ដំបូង របស់លោក Jose Mourinho នៅបីសាចក្រហម Manchester United ក៍ដោយ តែកីឡាករអេស្ប៉ាញ រូបនេះ នៅតែមិនព្រមចាកចេញពី Old Trafford ឡើយ។ ជាការពិតណាស់ Mata ត្រូវបានក្លិបធំៗនៅចិន មួយចំនួនយល់ព្រមចាយលុយធំ ដើម្បីទាក់ទងកីឡាកររូបគេ ឲ្យទៅលេងនៅប្រទេសចិន។ យ៉ាងណាក៍ដោយ Mata មិនយល់ព្រមក្នុងការផ្លាស់ទៅកាន់ ប្រទេសចិនឡើយ ព្រោះថាកីឡាកររូបនេះ ចង់បន្តអាជីព របស់គេនៅតំបន់អឺរ៉ុបជជាង ការយកអនាគត់ទៅបោះបង់ចោល នៅប្រទេសចិន។
ម្យ៉ាងវិញទៀត មួយរយៈចុងក្រោយនេះ Mata បានចូលលេងច្រើន ឲ្យបីសាចក្រហម Manchester United ហើយ Mata ក៍រកគ្រាប់បាល់បានមួយចំនួនផងដែរ ដែលអាចធ្វើឲ្យរូបគេ មានឱកាសច្រើនក្នុងការប្រជែង ១១នាក់ដំបូង។ ជាងនេះទៅទៀត Mata កំពុងតែស្រវ៉ាចាប់យក ការលេងនៅ Champion League ដែលរូបគេ ចង់ឈ្នះយ៉ាងខ្លាំង ជាមួយបីសាចក្រហម នៅរដូវកាលនេះ។
ដូច្នេះហើយ Juan Mata នឹងមិនចាកចេញពីក្រុមបីសាចក្រហម Manchester United ដើម្បីទៅលេងនៅចិន ដែលចាយលុយច្រើន ដើម្បីរូបគេឡើយ ព្រោះថា Mata ចង់បន្តអាជីពនៅតំបន់អឺរ៉ុប ដែលពោរពេញទៅដោយការប្រកួតប្រជែង។
មតិយោបល់