ព័ត៌មានកីឡា

Real Madrid ឈ្នះ ៣គ្រាប់ តែមានបាល់ ១១ម៉ែត្រដល់ទៅ ២គ្រាប់

ក្រុម Real Madrid បានលត់ក្រុម Numancia ក្នុងលទ្ធផល ៣-០ ជើងទី១ ក្នុងការប្រគួត Copa dey Rey ដែលនៅសល់ជើងទី២ទៀត ត្រូវលេងក្នុងទឹកដី​ របស់ក្រុមអធិរាជស នេះវិញ។

ថ្វីដ្បិតតែ Real Madrid អាចលត់ក្រុម Numancia ដល់ទៅ ៣គ្រាប់មែន តែការស៊ុតដោយបច្ចេកទេសវិញ ក្រុម​ជើងខ្លាំងអេស្ប៉ាញមួយនេះ អាចរកបានត្រឹម១គ្រាប់ប៉ុណ្ណោះ។ Real Madrid បានគ្រប់គ្រងការប្រគួតនេះ សឹងទាំងស្រុង ដោយចាប់ផ្តើម​រកគ្រាប់បាល់បានដំបូងនៅនាទីទី៣៥ ដោយការទាត់បាល់ ១១ម៉ែត្ររបស់ កីឡាករវែល Gareth Bale ដែលធ្វើឲ្យ Real Madrid នាំមុខក្នុងលទ្ធផល ១-០ នៅតង់ទី១។ ឈានចូលដល់តង់ទី២ Real Madrid នៅតែបន្តវាយលុក​លើក្រុមម្ចាស់ផ្ទះ Numancia ដដែល ខណ:នៅនាទីទី៦០ កីឡាករ​ Pape Diamanka របស់ក្រុមម្ចាស់ផ្ទះ ទទួលបានកាតក្រហម១ក្នុងការប្រគួតនេះ។

ថ្វីបើយ៉ាងនេះក្តី Real Madrid ហាក់ដូចជាពិបាកក្នុងការ​រកគ្រាប់បាល់បន្ថែមណាស់ បើទោះបីជាលេង១១នាក់ទល់​ហ្នឹង ១០នាក់ក៍ដោយ រហូតដល់នាទីទី ៨៩ ទើប Real Madrid អាចរកគ្រាប់ទី២របស់ពួកគេបាន តាមរយ:ការស៊ុតបាល់ ១១ម៉ែត្ររបស់ កីឡាករ Isco Alarcon និងគ្រាប់បាល់ចុងក្រោយទាត់ដោយកីឡាករ Borja Mayoral នៅនាទីទី ៩០។ ដូច្នេះហើយ ក្រុម Real Madrid បានត្រៀមខ្លួនឡើងទៅកាន់វគ្គបន្ទាប់ហើយ ខណ:ការប្រកួតជើងទី២ ធ្វើនៅ Santiago Bernabeu នោះ ក្រុមយក្សអេស្ប៉ាញមួយនេះ លេងដោយមិនចាំបាច់​ព្រួយបារម្ភឡើយ។

គួរបញ្ជាក់ផងដែរថា ក្នុងការប្រគួតជាមួយក្រុម Numancia យប់មិញនេះ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo មិនានចូលលេង​ឡើយ ដោយ Real Madrid ទុកជើងសម្រាប់ការប្រកួត Laliga វិញ។

https://www.youtube.com/watch?v=GLVqSkEgE4s

មតិយោបល់