កាលពីរម្សិលមិញនេះ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៧ ឆ្នាំ បានយកឈ្នះ ក្រុមបាល់ទាត់យុវជនជម្រើសទីក្រុងហូជីមិញអាយុក្រោម ១៧ ឆ្នាំដោយលទ្ធផល ២ទល់០ ក្នុងការប្រកួតមិត្តភាពដើម្បីសាលាតម្រង់ទិសកីឡាបាល់ទាត់នៅកីឡដ្ឋានស្វាយរៀង។
២គ្រាប់ របស់ក្រុមសាលាបាល់ទាត់ជាតិបាទី រកបាននៅវគ្គទី ១ ដែលធ្វើបានសម្រេចដោយខ្សែបម្រើប្រយុទ្ធ សៀង ចន្ធា ទាំង ២ គ្រាប់ម្នាក់ឯង នៅនាទីទី ៩ និងនាទី ៣៥ ជួយឲ្យក្រុមតំណាងប្រទេសកម្ពុជា យកឈ្នះលើ ក្រុមមកពីរទីក្រុងហូជីមិញ ២ទល់០ ។
ចំពោះការប្រកួត សាលាតម្រង់ទិសកីឡាបាល់ទាត់ និងធ្វើឡើងឲ្យគ្រាប់ ២៤ ខេត្តក្រុង ដើម្បីកីឡាករមានទេពកោសល្យល្អច្រើនសម្រាប់អនាគតក្រុមជម្រើសជាតិ គ្រប់កម្រិតទាំងបុរស និងនារី និងឆ្ពោះទៅរកជោគជ័យស៊ីហ្គេមឆ្នាំ ២០២៣៕

មតិយោបល់