ខ្សែបម្រើប្រយុទ្ធ ក្រុម Manchester City កីឡាករ Leroy Sane មិនត្រូវបានលោក Joachim Low គ្រូជម្រើសជាតិអាឡឺម៉ង់ ជ្រើសរើសឲ្យចូលក្នុងក្រុមជម្រើសជាតិអាឡឺម៉ង់ យកទៅលេង World Cup នៅរុស្ស៊ីឡើយ។
បើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករវ័យក្មេង កំពុងឡើងជើង Leroy Sane ខកបំណងយ៉ាងខ្លាំង ដែលមិនមានឈ្មោះទៅលេង World Cup ជាមួយក្រុមជម្រើសជាតិអាឡឺម៉ង់។ ដោយសារតែ ធនធានកីឡាកររបស់ អាឡឺម៉ង់ មានច្រើន បានធ្វើឲ្យ Sane មិនត្រូវបានផ្តល់ឱកាស ឲ្យឡើយ សម្រាប់ក្រុមជម្រើសជាតិអាឡឺម៉ង់។ ការខកខាននេះដែរ មិនត្រឹមតែអ្នកគាំទ្រ កីឡាកររូបនេះ សូម្បី Leroy Sane ផ្ទាល់ ប្រហែលជាស្តាយមិនតិចទេ ចំពោះការអវត្តមាននេះ ព្រោះថា វាគឺជាព្រឹត្តិការណ៍ ដ៍ធំរបស់ពិភពលោក ដែលកីឡាករជាច្រើន មានក្តីប្រាថ្នាចង់លេង ក្នុងព្រឹត្តិការណ៍នេះ។
ដូច្នេះហើយ ខ្សែបម្រើប្រយុទ្ធ Leroy Sane របស់ក្រុម Manchester City មិនត្រូវបានលោក Joachim Low ផ្តល់ឱកាសឲ្យលេង World Cup នៅរុស្ស៊ីឡើយ។
មតិយោបល់