ព័ត៌មានកីឡា

គ្រូយុវជនក១២៖ អាណាចក្របៃតង ជាគូប្រជែងខ្លាំងបំផុតក្នុងពូល

លោក អ៊ុព សំអាន គ្រូបង្គោលក្រុមយុវជនក១២ បានលើកឡើងថា ក្រុមអាណាចក្របៃតង ក្រោយការដឹកនាំរបស់លោក ភា សុភក្ត្រា ជាដៃគូប្រជែងដ៏ខ្លាំងខ្លាបំផុតរបស់ខ្លួន ក្នុងការប្រជែងតំណែងកំពូលតារាង ឆ្ពោះទៅវគ្គ១៦ក្រុម។

អតីតគ្រូបង្គោលក្រុមក្រសួងកាពារជាតិរូបនេះ បង្ហើបថា អាណាចក្របៃតងជាក្រុមខ្លាំងស្រាប់ ដែលគ្រងជើងឯកឆ្នាំចាស់ ហើយកីឡាករចាស់ទុំនិងជោគជាំបទពិសោធន៍លើទីលាន។

« ខ្ញុំមើលទៅ អាណាចក្របៃតង ពិតជាគូប្រជែងខ្លាំងខ្លារបស់យើង។ ពួកគេជាជើងឯកឆ្នាំចាស់ស្រាប់ ហើយមានរចនាសម្ព័ន្ធ គោលដៅ និងថ្នាក់ដឹកនាំច្បាស់លាស់។ វាពិតជាពិបាក ណាមួយទៀកីឡាករគេសុទ្ធតែអតីតកីឡាករជម្រើសជាតិ ពួកគេមានបទពិសោធន៍ច្រើនលើទីលាន។» លោក អ៊ុព សំអាន ប្រាប់ Post Sport ។

បែបណាក្តី លោកនូវតែជឿលើសមត្ថភាពកូនក្រុមខ្លួន ថាអាចប្រជែងយកកៅអីវគ្គ១៦ក្រុមបាន ត្បិតលោកបានដឹងចំណុចខ្សោយខ្លះ និងកំពុងរៀបចំប្លង់បំបាក់។

ក្នុងពូល A បច្ចុប្បន្ន អាណាចក្របៃតង និង យុវជនក១២ កំពុងកាន់៣ពិន្ទុដូចគ្នា ក្រោយឈ្នះប្រកួតដំបូង។ ក្រុមជើងឯកឆ្នាំ២០១៥ បានឈ្នះយុវជនសាធារណការ ៥ – ១ ចំណែក ក១២ បំបាក់ យុវជន៧មករា ៨ – ២។

មតិយោបល់