ព័ត៌មានកីឡា

Rooney មិនជាប់ឈ្មោះក្នុងបញ្ជីជម្រើសជាតិ

ខ្សែប្រយុទ្ធដ៍ឆ្នើមរបស់ក្រុមបីសាចក្រហម Manchester United កីឡាករ Wayne Rooney មិនជាប់ឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិអង់គ្លេសឡើយ។

បើតាមលោក Gareth Southgate គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអង់គ្លេសបាននិយាយថា Rooney មិនស្ថិតក្នុងបញ្ជីរបស់គាត់ឡើយ។ ការលើកឡើងបែបនេះ គឺដោយសារតែទម្រង់លេងរបស់កីឡាករវ័យ ៣១ ឆ្នាំរូបនេះ បានធ្លាក់ចុះយ៉ាងខ្លាំង បើប្រៀបធៀបជាមួយនឹងកីឡាករផ្សេងៗ។ ជាក់ស្តែងណាស់ក្នុងរដូវកាលនេះ Rooney ទើបតែបង្ហាញខ្លួនបាន ១៥ ប្រកួតប៉ុណ្ណោះនៅ Premire League ក្រោមការដឹកនាំរបស់លោក Jose Mourinho ។

ដោយសារតែកីឡាករក្មេងៗជំនាន់ក្រោយ ដូចជា Adam Lallana និង Deli Alli កំពុងតែមានទម្រង់លេងយ៉ាងល្អ ចំណែកនៅតំបន់ប្រយុទ្ធវិញ Marcus Rashford , Harry Kane និង Jemie Vardy សុទ្ធសឹងមានទម្រង់លេងយ៉ាងល្អ ជាហេតុធ្វើឲ្យតំណែងរបស់ Rooney​ ត្រូវបាត់បង់។

មតិយោបល់