ព័ត៌មានកីឡា

Arsenal លុត CSKA Moscow ក្នុងដីខ្លួនឯង

ក្រុមកាំភ្លើងធំ Arsenal ពិតជាធ្វើបានយ៉ាងល្អ ដោយបានបំបាក់ក្រុមមកពីប្រទេស​រុស្ស៊ី CSKA Moscow ក្នុងលទ្ធផល ៤-១ សម្រាប់ការប្រកួតជើងទី ១ វគ្គ ៨ ក្រុម​ចុងក្រោយ UEFA Europa League ។

នេះគឺជាការប្រកួតយ៉ាងល្អមួយ សម្រាប់ Arsenal ក្នុងការត្រៀមខ្លួនឡើងវគ្គពាក់​កណ្តាលផ្តាច់ព្រ័ត្រ តាមរយៈការធ្វើបានយ៉ាងល្អ នាជើងទី១ ក្នុងទឹកដីរបស់ពួកគេ​នាប្រទេសអង់គ្លេស ក្នុងលទ្ធផល ៤-១ ។ ៤ គ្រាប់របស់ Araenal រកបានដោយ កីឡាករ Aaron Ramsey ២គ្រាប់ ស៊ុតបាននៅនាទីទី ៩ និង នាទីទី ២៨ ខណៈ២គ្រាប់ទៀតរកបានដោយការស៊ុតរបស់កីឡាករ Alexandre Lacazette ២ គ្រាប់ ស៊ុតបាល់ ១១ ម៉ែត្រនៅនាទីទី ២៣ និង ១ គ្រាប់ទៀតស៊ុតបាននៅនាទីទី៣៥ ខណៈក្រុម CSKA Moscow វិញ អាចរកបានត្រឹម ១ គ្រាប់សងវិញប៉ុណ្ណោះ ដែលស៊ុតបានដោយកីឡាករ Aleksandr Golovin នៅនាទីទី ១៥ ។

លទ្ធផលនេះដែរ ពិតជាល្អខ្លាំងណាស់ សម្រាប់ Arsenal ក្នុងការបន្តទៅលេងជើងទី ២ ក្នុងទឹកដីក្រុម CSKA Moscow វិញ ស្របពេលដែលក្រុមអង់គ្លេសមួយនេះ លេងប្រកបដោយទំនុកចិត្តខ្ពស់ ក្នុងក្តីសង្ឃឹមឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព័ត្រ UEFA Europa League ។

https://www.youtube.com/watch?v=Xv19GNiiztc

មតិយោបល់