ព័ត៌មានកីឡា

Pogba ជឿជាក់ថា Griezman ប្រាកដជាមក Man Utd

ខ្សែបម្រើរបស់ក្រុមបីសាចក្រហម Manchester United ដ៍ឆ្នើម Paul Pogba មានជំនឿចិត្តយ៉ាងមុតមាំថា មិត្តរួមជាតិរបស់គេ Antonie Griezmann នឹងមកចូលរួមជាមួយ បីសាចក្រហមឆាប់ៗនេះ។

ជាការពិតណាស់ ការផ្ទេរ Griezmann មកកាន់ Man Utd ថ្វីត្បិតមិនទាន់ចេញពត៌មានជាផ្លូវការណ៍ តែមជ្ឈដ្ឋានទូទៅជឿជាក់ថា ខ្សែប្រយុទ្ធដ៍ឆ្នើមរូបនេះ នឹងមកកាន់ Old Trafford។ Pogba បានប្រាប់ Telefoot ថា Griezmann ប្រាកដជាមក Man Utd ព្រោះក្លិបដ៍ធំមួយនេះ ជាកន្លែងសក្តិសមបំផុតសម្រាប់ កីឡាករឆ្នើមរូបនេះ។ ម្យ៉ាងវិញទៀត Griezmann នៅ Atletico Madrid មិនប្រាកដថា មានអនាគត់ល្អជាងនៅ Man Utd ឡើយ ព្រោះលីគអង់គ្លេសជាកន្លែងប្រមូលផ្តុំធនធានកីឡាករឆ្នើមៗ។

នេះគ្រាន់ជាការអះអាងរបស់ Pogba ប៉ុណ្ណោះ យ៉ាងណាលទ្ធផលនៅមិនទាន់ដឹងនៅឡើយទេ។

មតិយោបល់