ព័ត៌មានកីឡា ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អ្នកគាំទ្ររុស្ស៊ី នៅតែបង្កហិង្សាអ្នកគាំទ្រអង់គ្លេស និងវែល នៅបារាំង

បារាំង: បើទោះបីជាសហព័ន្ធបាល់ទាត់អឺរ៉ូប UEFA បានចេញសេចក្ដីព្រមានហើយក្ដី ប៉ុន្តែអ្នកគាំទ្រក្រុមបាល់ទាត់រុស្ស៊ី នៅតែបង្កភាពចលាចលដដែល ដោយបានទៅវាយអ្នកគាំទ្រអង់គ្លេស និងវែល នៅទីក្រុង Lille ទៀតហើយ កាលពីយប់ថ្ងៃទី១៤ ខែមិថុនាម្សិលមិញ។

នៅយប់មិញនេះ ក្នុងកន្លែងរាំកម្សាន្តមួយនៅទីក្រុង Lille ប្រទេសបារាំង មានការប៉ះគ្នាមួយប្រ៉ាវទៀតហើយ រវាងអ្នកគាំទ្ររុស្ស៊ី ជាមួយអ្នកគាំទ្រអង់គ្លេស និងវែល។ បើយោងតាមអ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា អ្នកគាំទ្ររុស្ស៊ី បានយកដបស្រា និងបោះពាក្យសម្ដីបង្កហេតុដល់អ្នកគាំទ្រអង់គ្លេស ដែលបណ្ដាលឲ្យមានរឿងរ៉ាវវាយគ្នាកើតឡើងតែម្ដង។

ប៉ូលិសក្នុងតំបន់បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីបង្ក្រាបកុំឲ្យមានបញ្ហាធ្ងន់ធ្ងរ។ ដោយឡែកចំពោះរបាយការណ៍ចំពោះអ្នកដែលត្រូវចាប់ខ្លួន និងអ្នករងរបួស នៅមិនទាន់មាននៅឡើយទេ ដោយគ្រាន់តែដឹងថា អ្នកគាំទ្រមួយចំនួន ត្រូវប៉ូលិសចាប់ខ្លួនភ្លាមៗនៅនឹងកន្លែង។

ក្រុមជម្រើសជាតិរុស្ស៊ី ត្រូវសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ពិន័យជាប្រាក់១៥ម៉ឺនអឺរ៉ូ រួចម្ដងមកហើយ ចំពោះអំពើហិង្សារបស់អ្នកគាំទ្រខ្លួនជាមួយអ្នកគាំទ្រអង់គ្លេស កាលពីសប្ដាហ៍មុន ដោយ UEFA បានគំរាមទៀតថា ប្រសិនបើអ្នកគាំទ្រនៅតែបន្តហិង្សាទៀត ប្រទេសរុស្ស៊ី អាចនឹងត្រូវដកចេញពី Euro 2016 ដោយស្វ័យប្រវត្តិទៀតផង។

ចាំមើលការកើតហិង្សានៅយប់មិញនេះទៀត ថាតើនឹងមានរឿងអ្វីកើតឡើងចំពោះរុស្ស៊ី?៕

//youtu.be/5AQnKDAaILg

មតិយោបល់