ព័ត៌មានកីឡា

សុិន កក្កដា ភ្ញាក់ផ្អើលពេលឃើញមានឈ្មោះខ្លួនក្នុងបញ្ជី All Star

ខ្សែបម្រើប្រយុទ្ធ សុិន កក្កដា របស់ក្រុមបាល់ទាត់ភ្នំពេញក្រោន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញឈ្មោះរបស់ខ្លួនមាននៅក្នុងបញ្ជីក្រុម Cambodia All Star ប្រកួតជាមួយ SCG Muangthong United។

កីឡាករវ័យក្មេងរូបនេះបាននិយាយថា៖ « ខ្ញុំមានការភ្ញាក់ផ្អើលនិងសប្បាយចិត្តខ្លាំង ពេលដែលមានឈ្មោះក្នុងក្រុម Cambodia All Star ហើយមិនបានគិតថាជាប់ក្នុងបញ្ជីនេះផង បើសិនជាមិនបានបង្ហាញខ្លួនពេលប្រកួតក៏មិនអន់ចិត្តដែរ ព្រោះខ្ញុំនៅក្មេងណាស់ និងមិនសូវមានបទពិសោធន៍ ក្នុងការប្រកួតបែបនេះទេ »។

សូមរំលឹកថាក្រុម Cambodia All Stars នឹងត្រូវជួបប្រកួតជាមួយក្រុម SCG Muangthong United ដែលមកពីលីគកំពូលប្រទេសថៃ នៅថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៧ នាពហុកីឡដ្ឋានជាតិ ៕

លេខរៀងទី ១៥

មតិយោបល់