កីឡាករវាយកូនបាល់ Roger Federer បានចេញមកបញ្ជាក់ថារូបគេរងរបួសជង្គង់ត្រូវវះកាត់ មិនអាចចូលលេងព្រឹត្តិការណ៍អូឡាំពិកនៅប្រេស៊ីលបានទេ ហើយរបួសនេះទៀតសោតត្រូវសម្រាករហូតដល់ដាច់ឆ្នាំ២០១៦នេះ។
ម្ចាស់ជើងឯក Grand Slam champion ១៧សម័យខាងលើបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីយប់មិញនេះថា៖ “ពិតជារឿងគូរឱ្យអស់សង្ឃឹមខ្លាំងណាស់ ដែលមិនអាចលេងនៅ Rio ឱ្យប្រទេសស្វីសបាន។ ខ្ញុំនឹងប្រឹងប្រឹងត្រលប់មកវិញជាមួយសមត្ថភាពខ្លាំងជាងមុននៅឆ្នាំ២០១៧ខាងមុខ”។ការរងរបួសនេះគឺតាំងពីខែកុម្ភៈមកម្ល៉េះ ហើយវាក៏បន្ដឈឺចាប់រហូត ដែលត្រូវឱ្យកីឡាករវ័យ៣៤ឆ្នាំរូបនេះមិនអាចទៅប្រទេសប្រេស៊ីលបាន។ ខណៈដែលនេះជាលើកទីមួយហើយ ដែល Federer មិនអាចចូលលេងក្នុងព្រឹត្តិការណ៍ធំបាន ចាប់តាំងពីរូបគេក្លាយជាកីឡាករអាជីពមក៕
មតិយោបល់