យោងតាមរបាយការណ៍ពីប្រទេសថៃបានឱ្យដឹងថាលោក Milovan Rajevac គ្រូបង្វឹកក្រុមជម្រើសជាតិថៃ(ឈុតធំ)ត្រូវបានតែងតាំងឱ្យដឹកនាំក្រុមជម្រើសជាតិអាយុក្រោម ២៣ ឆ្នាំ។
គ្រូសញ្ជាតិស៊ែបរូបនេះ និងធ្វើជាគ្រូបង្វឹក ខណៈលោក Worawoot Srimakha ក្លាយជាអ្នកជំនួយការគ្រូបង្វឹកវិញ។ លោក Srimakha បានបំពេញតួនាទីរបស់ខ្លួនក្នុងការនាំឱ្យថៃឈ្នះមេដាយមាស U-22 ដល់មេដាយមាសក្នុងព្រឹត្តិការណ៍ SEA Games ជាលើកទី ៧ ដោយធ្វើឱ្យក្រុម ដំរីវ័យក្មេង ទទួលបានជោគជ័យបំផុតក្នុងចំណោមក្រុមបាល់ទាត់នៅអាស៊ាន។
ទោះបីជាសមាគមន៍កីឡាបាល់ទាត់ថៃ (FAT) មិនបានបង្ហាញពីហេតុផលសម្រាប់ការដោះដូរលោក Rajevac នោះទេ ប៉ុន្តែគេជឿជាក់ថាអង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ថៃបានរៀបចំផែនការរបស់ខ្លួន ដើម្បីធ្វើឲ្យក្រុមជម្រើសជាតិបានល្អ។
គួរំលឹកផងដែរថា កាលពីសប្តាហ៍មុនអ្នកគ្រប់គ្រងក្រុម U22 ថៃអ្នកស្រី Watanya Wongopasi បានលាលែងពីតំណែង ដើម្បីសម្របសម្រួលការរៀបចំរចនាសម្ព័ន្ធក្រុមថៃដែលបានចាប់ផ្តើមដោយ សមាគមន៍កីឡាបាល់ទាត់ថៃ FAT ៕
Milovan Rajevac អ្នកស្រី Watanya Wongopasi Worawoot Srimakha
មតិយោបល់