ព័ត៌មានកីឡា

ប្រធានក្លិប Real ស្រក់ទឹកភ្នែកពេល Zidane ចាកចេញ

ក្រោយពីការសម្រឹចចិត្តចាកចេញយ៉ាងឆាប់រហ័សរបស់លោក Zinedine Zidane រួចមក ប្រធានក្លិប Real Madrid លោក Florentino Perez បានស្រក់ទឹកភ្នែក ចំពោះការបាត់បង់គ្រូដ៍ឆ្នើមរបស់ក្លិបរូបនេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា លោក Florentino Perez ពិតជាសោកស្តាយយ៉ាងខ្លាំងចំពោះ ការចាកចេញរបស់ លោក Zidane ពីក្រុម Real Madrid ។ លោក Perez បាននិយាយថា៖ វាជារឿងខកចិត្តមួយ សម្រាប់ខ្ញុំ ក៍ដូចជាក្រុម Real Madrid ទាំងមូល ដែលត្រូវ​បាត់បង់គ្រូអស្ចារ្យ បែបនេះ។ ខ្ញុំមិនបានដឹងរឿងនេះឡើយ Zidane សម្រចចិត្តភ្លាមៗ ខណ:ខ្ញុំទើបតែដឹងរឿងនេះដែរ​ ដែលធ្វើឲ្យខ្ញុំ ពិបាកក្នុងចិត្តយ៉ាង​ខ្លាំង ចំពោះបញ្ហានេះ។ យើងពិតជាសោកស្តាយ Zidane ខ្លាំងណាស់ គា់បានផ្តល់​អ្វីៗ ជាច្រើនដល់យើង នោះគឺពានរង្វាន់ ដែលគ្រូជាច្រើនមិនអាចធ្វើដូចគាត់បាន​ឡើយ។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ ហើយដែលលោក Florentino Perez ស្រក់ទឹកភ្នែក នៅពេលដែលគ្រូបង្វឹក Real Madrid សម្រេចចិត្តចាកចេញ ខណ:កន្លងមកនេះ ក្លិប Real Madrid តែងតែផ្លាស់ប្តូរគ្រូ មុនកុងត្រា ដែលខុសពី Zidane សម្រេចចិត្តចាកចេញដោយខ្លួនឯង។

មតិយោបល់