ព័ត៌មានកីឡា

U15 នារីកម្ពុជាប្រកួតចាញ់លើកតំបូង

ក្រុមជម្រើសជាតិនារីកម្ពុជាអាយុក្រោម ១៥ឆ្នាំ បានប្រកួតចាញ់ ក្រុមជម្រើសជាតិនារីហ្វីលីពីនអាយុក្រោម ១៥ឆ្នាំ ដោយលទ្ធផល ០ទល់៣ កាលពីម្សិលមិញ នៅលើកីឡដ្ឋាន KM16 Stadium ក្នុងជំនួបពូល B លើកទី២ នៃពាន AFF U15 GIRLS’ CHAMPIONSHIP 2017 ដែលឡាវធ្វើជាម្ចាស់ផ្ទះ។

ប្រកួតចុងក្រោយនៅក្នងពូល B ក្រុមជម្រើសជាតិនារីកម្ពុជាអាយុក្រោម ១៥ឆ្នាំ និងត្រូវប្រកួតជាមួយ ក្រុមជម្រើសជាតិនារីឥណ្ឌូនេសុីអាយុក្រោម ១៥ឆ្នាំ នៅថ្ងៃ សៅរ៍ ទី ១៣ ខែ ឧសភា ឆ្នាំ ២០១៧ វេលាម៉ោង ០៦:៣០ នាទីល្ងាច នៅលើកីឡដ្ឋាន KM16 Stadium៕

មតិយោបល់