ព័ត៌មានកីឡា

អនាគតរបស់ Zlatan នៅស្រពិកស្រពិល ខណៈកុងត្រាមិនទាន់ចប់

ខ្សែប្រយុទ្ធវ័យ ៣៥ ឆ្នាំរបស់ក្រុមបីសាចក្រហម Manchester United នៅមិនទាន់ច្បាស់ពីអនាគត់របស់គេឡើយ ក្រោយពីចប់កុងត្រាជាមួយក្លិបនៅថ្ងៃទី ៣០ មិថុនា ខាងមុខនេះ។

បើតាមលោក Mino Raiola ជំនួយការរបស់កីឡាករស៊ុយអ៊ែត Zlatan Ibrahimovic បានឲ្យដឹងថា នៅមិនទាន់ច្បាស់ក្នុងការបន្តកុងត្រាថ្មីនៅ Man Utd យ៉ាងណានោះឡើយ។ ជាការពិតណាស់ ក្រោយពីរងរបួសអស់រយ:ពេលយ៉ាងច្រើនខែកន្លងមក Zlatan បានខកខាននៅក្នុងការប្រកួតសំខាន់ៗជាច្រើនឲ្យបីសាចក្រហម។ ក៍ប៉ុន្តែ ថ្មីៗនេះ លោក Mino Raiola ដែលជាជំនួយការរបស់កីឡាករវ័យ ៣៥ ឆ្នាំ បានបង្ហើបឲ្យដឹងថា កំពុងតែមានក្លិបជាច្រើនតាមចែរចូវរូបគេ មកពីគ្រប់លីគកំពូលទាំងអស់ តែមិនបានបញ្ជាក់ពីឈ្មោះក្លិបណាមួយ ដែលកំពុងចង់បាននោះឡើយ។

Zlatan Ibrahimovic ធ្លាប់បាននិយាយកាលពីមុនមកថា រូបគេ នឹងចាកចេញប្រសិនបើ Man Utd មិនឈ្នះ Europa League យ៉ាងណាវិញពេលក្លិបបានឈ្នះពាន Europa League ហើយ ដែលជាពេលវេលាមួយសម្រាប់តារាឆ្នើមរូបនេះ គួរបន្តកុងត្រាថ្មីជាមួយក្លិប ប៉ុន្តែ វាស្ថិតនៅលើការសម្រេចចិត្តផ្ទាល់របស់គេផ្ទាល់ដែលគួរបន្ត ឬចាកចេញ ស្របពេលដែលលោក Jose Mourinho មិនចង់បាត់បង់ខ្សែប្រយុទ្ធរូបនេះឡើយ។

មតិយោបល់