យោងតាម សហព័ន្ធបាល់ទាត់កម្ពុជាបានបង្ហោះកាលពីពេលថ្មីៗនេះ អំពីរបញ្ជីឈ្មោះបឋមរបស់យុវជនអាយុក្រោម ១៥ ឆ្នាំ ជម្រើសជាតិកម្ពុជា មានចំនួន ៣៤នាក់ ដេីម្បីធ្វេីការហ្វឹកហាត់ត្រៀមចូលរួមប្រកួតពានរង្វាន់យុវជនអាស៊ានអាយុក្រោម ១៥ឆ្នាំ សំរាប់ឆ្នាំ ២០១៧ ( 2017 AFF U-15 Youth Championship) ដែលគ្រោងធ្វើឡើងនៅប្រទេសថៃចន្លោះពីថ្ងៃទី៩-២២ ខែកក្កដា ឆ្នាំ២០១៧។
បញ្ជាក់ផងដែរថា នេះគ្រាន់តែបញ្ជីឈ្មោះសម្រាប់ហ្វឹកហាត់ ខណៈដែលកីឡាករដែលត្រូវចូលរួមមានតែ ២៤ នាក់ទេ បន្ថែមពីនេះថា ក្រុមកម្ពុជាស្ថិតនៅពូល B ដែលមានចំនួន ៦ ប្រទេសគឺ វៀតណាម ទីម័រខាងកើត ម៉ាឡេស៊ី ហ្វីលីពីន ប្រ៊ុយណេ និងកម្ពុជា។
នៅក្នុងការប្រកួតដំបូងរបស់ U15 កម្ពុជា ត្រូវជួបក្រុម U15 វៀតណាម នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧៕
មតិយោបល់