ក្រុមយក្សអ៊ីតាលី កំពុងតែត្រៀមចំណាយទឹកប្រាក់ដល់ទៅ ៦០លានផោន ដើម្បីនាំយកខ្សែប្រយុទ្ធ Alvaro Morata ពីក្រុម Real Madrid។
បន្ទាប់ពី Real Madrid បានបើកផ្លូវឲ្យ Morata ក្នុងការចាកចេញពីក្លិបនោះ ក្រុម AC Milan បានត្រៀមខ្លួនក្នុងលារនាំយក ខ្សែប្រយុទ្ធរូបនេះមកកាន់ក្លិបក្នុងពេលឆាប់ៗនេះ។ នាយកប្រតិបត្តិរបស់ក្លិប AC Milan លោក Massimiliano Mirabelli នឹងមានវត្តមានក្នុងការប្រកួតផ្តាច់ព្រ័ត្រ UEFA Champion League កាលពីយប់មិញដែលលោកមានបំណងទៅមើល ការលេងរបស់ Morata ក៍ដូចជាការទៅចរចារជាមួយលោក Florentino Perez ផងដែរ។ យ៉ាងណាក៍ដោយ នៅមិនទាន់មានការសម្រេចចិត្តនៅឡើយទេ ពីសំណាក់ Morata ព្រោះថាខ្សែប្រយុទ្ធរូបនេះ មានក្លិបធំៗនៅអង់គ្លេសកំពុងចង់បានដែរ។
ដូច្នេះហើយ វាជាការសម្រេចចិត្តដ៍ពិបាកមួយសម្រាប់ Morata ម្យ៉ាងវិញទៀត ក្លិប AC Milan មិនមានតំណែង Champion League ក្នុងដៃនៅរដូវកាលក្រោយផងនោះ ស្របពេលដែលក្លិប ២ នៅអង់គ្លេសមានកៅអី Champion League ។
មតិយោបល់