ព័ត៌មានកីឡា

មិត្តភាព៖ វេស្ទើនភ្នំពេញ ប្រកួតកម្តៅសាច់ដុំជាមួយ African All Stars

ក្រុមបាល់ទាត់ដែលកំពុងលេងនៅក្របខ័ណ្ឌលីគកំពូលកម្ពុជា វេស្ទើនភ្នំពេញ បានណាត់ក្រុម African All Stars (ក្នុងស្រុកខ្មែរ) ដើម្បីប្រកួតមិត្តភាពកម្តៅសាច់ដុំ នៅវេលាម៉ោង ៣ រសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ នាកីឡដ្ឋានវេស្ទើន ។

ក្រុមទាំងពីរធ្លាប់ជួបគ្នាម្តងមកហើយ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ ដោយបញ្ចប់នៅលទ្ធផលស្មើគ្នា ៣ទល់៣ ដែលធ្វើឡើងនៅលើកីឡដ្ឋានវេស្ទើន ដូចគ្នានេះដែរ។ គិតត្រឹមសប្តាហ៍ទី១៤ វេស្ទើនភ្នំពេញ ស្ថិតនៅចំណាត់ថ្នាក់លេខ៨ ដោយប្រកួតបាន ១៤លើក ឈ្នះ ៤ដង ស្មើ ៤ដង​ និងចាញ់ ៦ដង កំពុងមាន ១៦ពិន្ទុក្នុងដៃ។

សម្រាប់ជំនួបនេះមិនមានការលក់សំបុត្រនោះទេ ដូច្នេះអ្នកគាំទ្រអាចចូលរួមទស្សនាបានដោយសេរី។ សូមបញ្ជាក់ថា ក្រុមការងារ Post Sport និងធ្វើការផ្សាយផ្ទាល់ក្នុងជំនួបនេះផងដែរ៕

មតិយោបល់