ព័ត៌មានកីឡា

Griezmann ធ្វើឲ្យ Man Utd ខកចិត្ត

ខ្សែប្រយុទ្ធដ៍ឆ្នើមរបស់ក្រុម Atletico Madrid កីឡាករ Antonie Griezmann បានធ្វើឲ្យក្រុមបីសាចក្រហមខកចិត្ត ក្រោយពីរូបគេសម្រេចមិនចាកចេញពីក្លិប។

ការសម្រេចមិនចាកចេញពីក្រុម Atletico Madrid នេះដែរ គឺជាការសម្រេចចិត្តមួយ របស់ខ្សែប្រយុទ្ធដ៍ឆ្នើម Antonie Griezmann បន្ទាប់ពីក្លិបមួយនេះទទួលពិន័យមិនឲ្យទិញកីឡាករនៅរដូវកាលនេះ។ ជាការពិតណាស់ ការមិនចាកចេញរបស់ Griezmann និងក្លាយជាក្តីរីករាយបំផុតរបស់ក្លិប ព្រោះថា បើកីឡាកររូបនេះចាកចេញ Atletico Madrid ច្បាស់ណាស់ក្លិបនិងប្រឈមមុខជាមួយបញ្ហាកីឡាករ ខណះដែលពួកគេមិនអាចទិញកីឡាករណាម្នាក់មកជំនួស Griezmann បានឡើយ។ ក៍ប៉ុន្តែ វាបានក្លាយជាការខកចិត្តទៅវិញ សម្រាប់ក្រុមបីសាចក្រហម Manchester United ព្រោះថាក្លិបអង់គ្លេសមួយនេះ បានតាមចែរចង់ Griezmann អស់រយ:ពេលយូរណាស់មកហើយ។

ការសម្រេចចិត្តរបស់ Griezmann នេះដែរ ប្រហែលមកពីកីឡាកររូបនេះយល់ពីក្លិប ដែលកំពុងប្រឈមបញ្ហា ដូច្នេះហើយ វាជាជម្រើសដ៍ត្រឹមត្រូវសម្រាប់រូបគេ ដែលត្រូវនៅបន្តជាមួយក្លិប។

មតិយោបល់