ព័ត៌មានកីឡា

Spurs ជ្រុះចេញពី EFL Cup

ក្រុមជើងខ្លាំង Tottenham Hotspur បានជ្រុះចេញពីការ​ប្រកួត​ EFL Cup ហើយ ក្រោយពីប្រកួតចាញ់ក្រុម West Ham United ក្នុងដីខ្លួនឯង យប់មិញនេះ។

នេះគឺជាការខកចិត្តដ៍ធំមួយ សម្រាប់ក្រុមកំពុងលេងឡើង​ជើង Tottenham ដែលត្រូវបានជ្រុះចេញពីពានរង្វាន់ EFL Cup ។ ជាក់ស្តែងណាស់ ការចាប់ផ្តើមយ៉ាងល្អ របស់ក្រុម Spurs មិនបានរក្សាលទ្ធផលឲ្យស្ថិតស្ថេរឡើយ​ដោយត្រូវក្រុមភ្ញៀវ West Ham វាយបកយ៉ាងអស្ចារ្យវិញ។ ជាក់ស្តែងណាស់ បើកឆាកតង់ទី១ ភ្លាម ក្រុម Tottenham បានស៊ុត ១គ្រាប់ភ្លាមតាំងពីនាទីទី៦ ដោយកីឡាករ Moussa Sissoko និងឈានចូលដល់នាទីទី៣៧ កីឡាករ Dele Alli បានបន្ថែមការនាំមុខ ១គ្រាប់ទៀត។ យ៉ាងណាវិញ នៅតង់ទី២ ក្រុម West Ham បានវាយបក​បាន ៣គ្រាប់វិញ យកឈ្នះក្រុម Totteham ដោយការស៊ុត របស់ Andre Ayew ២គ្រាប់ នៅនាទីទី ៥៥ និង ៦០ និង១គ្រាប់ទៀតរកបានដោយ Angelo Obinze Ogbonna នៅនាទីទី ៧០។

ដូច្នេះហើយ ក្រុម Tottenham ត្រូវរបូតចេញពីពានរង្វាន់ EFL Cup ហើយ ខណ:ក្រុម West Ham ត្រូវឡើងទៅកាន់វគ្គបន្តទៀត។ ថ្វីបើរបូតពានមួយនេះមែន​ តែក្រុម Tottenham នៅសល់​ពានសំខាន់ៗ ជាច្រើនទៀត ដែលពួកគេត្រូវបន្តដំណើរទៅទៀត ស្របពេលដែលពាន Premier League និង Champion League សុទ្ធសឹង​ជាពានដែលក្រុម Tottenham ចង់បានយ៉ាងខ្លាំងបំផុត។

មតិយោបល់