ព័ត៌មានកីឡា

Mbappe មកកាន់ Paris Saint Germain ផ្លូវការណ៍ហើយ

ការព្យាយាមរបស់ក្រុម Paris Saint Germain ពិតជាកក្រើកដល់ពិភពបាល់ទាត់ខ្លាំងណាស់ នារដូវកាលនេះ ព្រោះថាក្រុមមួយនេះ បានធ្វើរឿងនឹកស្មានមិនដល់ជាច្រើន។

បើតាមប្រភពសារពត៌មាន ក្នុងប្រទេសបារាំង La Chaine Info បានឲ្យដឹងថា ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe បានពិិនិត្យដុខភាពរូចរាល់ហើយ មុននឹងផ្ទេរមកកាន់ជាផ្លូវការណ៍ឲ្យក្រុម Paris Saint Germain ។ ជាក់ស្តែងណាស់ ក្រុម PSG បសនប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការតាមយកកីឡាករវ័យក្មេងបារាំងរូបនេះ។ ក្នុងនោះដែរ បើទោះបីការមកកាន់ Paris Saint Germain នេះ ក្នុងលក្ខខ័ណ្ឌខ្ចីជើង ១៨លានអឺរ៉ូ ក្នុង១ឆ្នាំពិតមែន តែក្រុមជើងខ្លាំងរបស់បារាំងមួយនេះ បានយល់ព្រមនូវលក្ខខ័ណ្ឌទិញផ្តាច់នៅរដូវកាលក្រោយ ក្នុងតម្លៃ ១៦៦លានផោន។

តាមពិតទៅ Paris Saint Germain មានបំណងចង់ទិញផ្តាច់ ក្នុងរដូវកាលនេះទេ តែដោយសារជាប់ពិន័យ របស់សហព័ន្ធបាល់ទាត់បារាំង​ក្នុងករណីចំណាយលើសចំណូល ក្រោយពីទិញខ្សែប្រយុទ្ធប្រេស៊ីល Neymar ក្នុងតម្លៃ ១៩៦លានផោន ពីក្រុម Barcelona កន្លងមក បានធ្វើឲ្យ PSG មិនអាចចំណាយលុយទិញកីឡាករបានទៀតឡើយ ក្នុងរដូវកាលនេះ ដោយរង់ចាំរដូវកាលក្រោយ។ ដូច្នេះហើយ ដើម្បីអាចនាំយក Mbappe ពីក្រុម Monaco បាន ក្រុម Paris Saint Germain ត្រូវតែខ្ចីជើងមួយរដូវកាល ដោយមានលក្ខខ័ណ្ឌទិញផ្តាច់ក្នុងរដូវកាលក្រោយ។

តាមរយៈការពិនិត្យសុខភាពរួចរាល់នេះ មិនយូរទេទំនងថ្ងៃនេះ ឬថ្ងៃចុងក្រោយ នៅថ្ងៃស្អែកក្រុម Paris Saint Germain នឹងទទួលបានសមាជិកថ្មី Kylian Mbappe ជាក់ជាមិនខាន។

មតិយោបល់