ព័ត៌មានកីឡា

តោះៗ! មកមើលការប្រមូលផ្តុំលើកតំបូងរបស់ជម្រើសជាតិអាហ្វហ្គានីស្ថាន

ក្រុមបាល់ទាត់ជម្រើសជាតិអាហ្វហ្គានីស្ថាន បានធ្វើការហ្វឹកហាត់លើកតំបូងនៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃទី ១០ ខែ មិថុនា ម្សិលមិញនេះ នាវេលាម៉ោង ៧:៣០ ដល់ ៩:០០ យប់ ដើម្បីត្រៀមប្រកួតជាមួយ ក្រុមជម្រើសកម្ពុជា។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នឹងត្រូវប្រកួតជាមួយ ក្រុមជម្រើសកម្ពុជា ក្នុងពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asain Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយ ប្រចាំពូល C នៅថ្ងៃទី ១៣ ខែ មិថុនា ខាងមុខនេះ នៅវេលាម៉ោង ៦:៣០ នាទីល្ងាច នាពហុកីឡដ្ឋានជាតិ ដោយការប្រកួតមានការផ្សាយផ្ទាល់តាមរយះស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

មតិយោបល់