ព័ត៌មានកីឡា

រុន រ៉ានី ប្រាប់ពីផលវិបាកពេលចូលរួមជាមួយក្លិបថ្មី

កាលពីរដូវកាលផ្លាស់ប្តូកីឡាករ ២ សប្តាហ៍មុន កីឡាករខ្សែប្រយុទ្ធរបស់ក្លិប វេស្ទើនភ្នំពេញ បានផ្ទេមកកាន់ក្លិបថ្មី ភ្នំពេញក្រោន ដែលជាក្តីស្រម៉ៃរបស់កីឡាកររូបនេះ។

បន្ទាប់ពីចប់ការប្រកួតក្នុងពានរង្វាន់ហ៊ុន សែន ដែលបានយកឈ្នះ យុវជនសាលាបាល់ទាត់េជាតិបាទី ៦ទល់០ កីឡាករ រុន រ៉ានី បានលើកឡើងពីផលវិបាកពេលចូលរួមជាមួយក្លិបភ្នំពេញក្រោនថា៖ « និយាយឲ្យចំក្លិបថ្មីដែលខ្ញុំមកចូលរួមនេះគឺវាលំបាក ព្រោះអត់ធ្លាប់លេងជាមួយគ្នា ហើយទំរង់ដែលគ្រូបង្វឹកដាក់ឲ្យលេងគឺអត់ដែលលេងទេ កាលពីមុនខ្ញុំលេងជាខ្សែប្រយុទ្ធ ពេលមកទីនេះខ្ញុំលេងបម្រើប្រយុទ្ធដែលត្រូវចុះមកជួយការពារច្រើន និង ត្រូវប្រើប្រាស់កម្លាំងច្រើន ចំណែកឯកាហ្វឹកហាត់គឺខុសប្រែកគ្នានិងក្លិបវេស្ទើនឆ្ងាយណាស់ »។ អតីតកីឡាករបៀលប្រាយរូបនេះ បានបន្ថែមថា ខ្ញុំចូលចិត្តលេងនៅក្លិបដែលមានការប្រកួតប្រជែងច្រើន ហើយមានក្តីរំពឹងក្លាយជាកីឡាករជម្រើសជាតិនៅថ្ងៃណាមួយ ហើយបានបញ្ជាក់ថា ប្រហែលជា ១ សប្តាហ៍ទៀតនិងអាចយល់ចិត្តគ្នាជាមួយមិត្តរួមក្រុមថ្មី។

សូមរំលឹកថា​ ការបង្ហាញខ្លួនលើកដំបូងជាមួយក្រុម ភ្នំពេញក្រោន បន្ទាប់ពីផ្លាស់ប្តួចូលបានតែ ប៉ុន្មាននាទីអាចរកបាន ១ គ្រាប់ ពេលដែលយកឈ្នះយុវជនសាលាបាល់ទាត់េជាតិបាទី ៦ទល់០៕

មតិយោបល់