ព័ត៌មានកីឡា

Wenger៖ Sanchez និង Ozil មិនលក់ចេញនៅរដូវរំហើយនេះឡើយ

គ្រូបង្វឹកសញ្ជាតិបារាំង លោក Arsene Wenger បានបញ្ជាក់យ៉ាងច្បាស់ថា ខ្សែប្រយុទ្ធ ឈីលី Alexis Sanchez និងខ្សែបម្រើប្រយុទ្ធអាឡឺម៉ង់ Mesut Ozil នឹងមិនចាកចេញពីក្រុមកាំភ្លើងធំ Arsenal នៅខែមករាខាងមុខេះឡើយ។

បើតាមការចុះផ្សាយរបស់ ESPN reports បានឲ្យដឹងថា បើទោះបីជាមានពត៌មានចចាមអារាមជាច្រើនកន្លងមកក៍ដោយ សម្រាប់ Sanchez និង Ozil គឺមិនចាកចេញពីក្រុម កាំភ្លើងធំ Arsenal ឡើយ។ ជាក់ស្តែងណាស់ Alexis Sanchez នៅមិនទាន់ចប់កុងត្រា នៅឡើយទេជាមួយ Arsenal ថ្វីបើកន្លងមកនេះ ការលេចធ្លាយនូវការចាកចេញពីក្លិប ស្របពេលដែល Manchester City និង Paris Sain Germain ប្រជែងគ្នាយ៉ាងណាក៍ដោយ តែកីឡាកររូបនេះទំនងជាមិនចេញពី Arsenal ឡើយ។

ហេតុផលដែល Sanchez មិនចាកចេញនោះ ប្រហែលមកពី នៅ Man City តំណែងខ្សែប្រយុទ្ធ មានច្រើនណាស់ សុទ្ធសឹងល្អៗ ដែលពិបាកសម្រាប់ការប្រជែងតំណែង ១១នាក់ដំបូង ខណៈ Raheem Sterling, Leroy Sane, Gabriel Jesus សុទ្ធសឹងកំពុងឡើងជើង និង Sergio Agureo ជាខ្សែប្រយុទ្ធជួរមុខស្រាប់របស់ Man City ។

ចំពោះ Paris Saint Germain វិញនោះ ក៍មិនខ្វះខ្សែប្រយុទ្ធល្អឡើយ ជាពិសេសនោះ Edinson Cavani ដែលលេចលឺពត៌មានចាកចេញ កន្លងមកនោះ ទំនងជាមិនចាកចេញវិញឡើយ ដោយសារតែវិបត្តិក្នុងចិត្តរបស់កីឡាកររូបនេះ បានស្រាយ​រួចអស់ ក្នុងទំនាស់ កាលពីដើមរដូវកាលជាមួយនឹង Neymar ជាមួយគ្នានឹង Neymar, Kylian Mbappe សុទ្ធសឹងជាកីឡាករល្អៗ របស់ក្លិប ដែលទិញក្នុងតម្លៃថ្លៃកប់​ពពក កាលពីរដូវក្តៅកន្លងមក។

យ៉ាងណាវិញ សម្រាប់ Mesut Ozil ក៍មិនចាកចេញពី Arsenal ឡើយ ព្រោះថាក្លិបបានរៀបចំកុងត្រាថ្មីជាមួយកីឡាករអាឡឺម៉ង់រូបនេះ ក្នុងតម្លៃពលកម្ម ជាង៣០ម៉ឺនផោន ក្នុងមួយសប្តាហ៍ ខណៈ Barcelona, Man Utd និង Inter Milan មិនហ៊ានក្នុងតម្លៃនេះឡើយ។

ដូច្នះហើយ តាមរយៈហេតផលខាងលើនេះ ទើបលោក Arsene Wenger ជឿជាក់យ៉ាងមុតមាំថា Alexis Sanchez និង Mesut Ozil មិនចាកចេញពីក្រុមកាំភ្លើងធំ Arsenal ឡើយនៅខែមករា​​ខាងមុខនេះ។

មតិយោបល់