ក្រុមហង្សក្រហម Liverpool កំពុងតែសម្លឹងឃើញខ្សែបម្រើអេស្ប៉ាញវ័យចំណាស់ David Silva ពីក្រុមឡើងកូដខ្លាំង Manchester City នៅតែមករាខាងមុខនេះ។
ថ្វីបើមានវ័យកាន់តែជ្រេមែន តែ David Silva នៅតែជាអ្នកនាំបាល់លេងយ៉ាងល្អ សម្រាប់ក្រុមបាល់ទាត់ Manchester City នាពេលបច្ចុប្បន្ននេះ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា ហង្សក្រហម Liverpool កំពុងតែស្រវ៉េស្រវ៉ា ធ្វើយ៉ាងណាកុំឲ្យ David Silva ចាកចេញពី Premier League ។ ជាក់ស្តែងណាស់ Liverpool ចង់បាន Silva យ៉ាងខ្លាំង ព្រោះថា ក្នុងពេលដ៍ខ្លីខាងមុខនេះ ហង្សក្រហម នឹងត្រូវបាត់បង់ Philippe Coutinho ដែល Silva ទំនងជាមុខព្រួញសំខាន់របស់ក្លិបអង់គ្លេសមួយនេះ។
ម្យ៉ាងវិញទៀត ខាងក្រុម Manchester City វិញកំពុងតែស្វែងរកកីឡាករថ្មីជំនួសតំណែងរបស់ Silva ខណៈប្រភពពត៌មានជាច្រើនបានចុះផ្សាយកន្លងក អំពីក្លិប Man City កំពុងតែទាក់ទងចង់បាន Isco ពីក្រុម Real Madrid នោះ។ ជាងនេះទៅទៀត Silva ក៍ធ្លាប់បានទម្លាយឲ្យដឹងពីការចាកចេញទៅកាន់អេស្ប៉ាញវិញ ស្របពេលដែល Liverpool នឹងមិនឲ្យរបូតកីឡាករអេស្ប៉ាញរូបនេះឡើយ។ ដូច្នេះហើយ Liverpool មិនខ្វល់ពីអាយុរបស់ David Silva ឡើយ សំខាន់ហង្សក្រហមចង់បានកីឡាកររូបនេះ មកកាន់ក្លិបក្នុងពេលឆាប់ៗនេះ។
មតិយោបល់