ការប្រកួតមិត្តភាពអន្តរជាតិរវាង កម្ពុជា ជាមួយនិង ឥណ្ឌូណេស៊ី សំបុត្រប្រភេទ ១ សម្រាប់ចូលទស្សនាការប្រកួតលក់អស់ហើយ នេះបើតាមផេកហ្វេសប៊ុកផ្លូវការណ៍សហព័ន្ធបាល់ទាត់កម្ពុជា បានបង្ហោះកាលពីពេលថ្មីៗនេះ។
ខណ:ដែលការប្រកួតក៏ជិតមកដល់ដែរ គឺធ្វើឡើងថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៧ នៅពហុកីឡដ្ឋានជាតិ នាវេលាម៉ោង ៦និង៣០នាទីល្ងាច។ ការប្រកួតនេះក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ BTV ផងដែរ។
សំបុត្រមានពីរប្រភេទគឺកន្លែងមានដំបូលតម្លៃ ១ ម៉ឺនរៀល ត្រូវបានលក់អស់ហើយ និងកន្លែងគ្មានដំបូលតម្លៃ ៥ ពាន់រៀល នៅមិនទាន់អស់នៅឡើយទេ ហើយកន្លែងលក់មាននៅពហុកីឡដ្ឋានជាតិផ្ទាល់៕

មតិយោបល់