ក្រោយខកខាន ក្នុងការទិញយក Antonie Griezmann រួចមក ក្រុមបីសាចក្រហម Manchester United បានបង្វែរ ការចាប់អារម្មណ៍មកលើខ្សែប្រយុទ្ធ Alvaro Morata វិញ។
ថ្វីបើ Morata កំពុងតែត្រូវក្រុម AC Milan ហ៊ានចំណាយខ្ពស់ក្នុងការនាំយកក៍ដោយ តែក្រុម Man Utd បានចំណាយច្រើនជាង ក្លិបអ៊ីតាលី ដើម្បីប្រជែងយក ខ្សែប្រយុទ្ធ Real Madrid រូបនេះ។ ការខកខាននាំយក Griezmann គឺជាការខកចិត្តមួយសម្រាប់ Man Utd ក៍ប៉ុន្តែក្រុមអង់គ្លេសមួយនេះ បានបង្វែរមករកខ្សែប្រយុទ្ធជាច្រើនផ្សេងទៀត ក្នុងនោះគឺ Alvaro Morata បានក្លាយជាមុខព្រួញដ៍សំខាន់សម្រាប់ Man Utd ។ ក្រុមបីសាចក្រហម បានត្រៀម ៧០ លានផោនលើសក្រុម AC Milan ដែលហ៊ានចំណាយត្រឹម ៦០ លានផោនប៉ុណ្ណោះ ។
វាជារឿងដ៍ត្រឹមត្រូវសម្រាប់ Man Utd ក្នុងការប្រជែងយក Morata ព្រោះជាពេលដ៍ល្អបំផុត ដែលខ្សែប្រយុទ្ធរូបនេះ កំពុងចង់ចាកចេញពីក្រុម Real Madrid ស្រាប់។ ម្យ៉ាងវិញទៀត នៅលីគអង់គ្លេស ជាពិសេសក្រុម Man Utd គឺជាកន្លែងប្រសើរជាង AC Milan ដូច្នេះហើយ អនាគតរបស់ Morata អាចនឹងល្អប្រសិន បើកីឡាកររូបនេះជ្រើសយកលីគកំពូលអង់គ្លេស។



មតិយោបល់