ព័ត៌មានកីឡា

ដឹងទេ! គ្រូជម្រើសជាតិឥណ្ឌូនេសុី ជាអតីតកីឡាករ Barcelona និង Real Madrid ហើយធ្លាប់លើកពាន La Liga ទៀតផង

លោក Luis Milla Aspas មានសញ្ជាតិអេស្ប៉ាញជាអតីតកីឡាករ Barcelona, Real Madrid ហើយធ្លាប់លើកពាន La Liga ជាមួយក្លិបទាំងពីរនេះទៀតផង មុនផ្លាស់មក Valencia ។

គ្រូជម្រើសជាតិឥណ្ឌូនេសុី កាលជាកីឡាករលោកលេងជាខ្សែការពារ ក្លិបធំតំបូងដែលធ្លាប់ចូលប្រលូកជាមួយគឺ Barcelona ក្នុងឆ្នាំ ១៩៨៤ ដល់ ១៩៩០ បង្ហាញខ្លួនបាន ៥៤ លើកនិងរកបាន ២ គ្រាប់ និងលើកពាន La Liga ជាមួយក្លិបក្នុងឆ្នាំ ១៩៨៤-៨៥ ឈានមកដល់ឆ្នាំ ១៩៨៨–៨៩ លើកពាន UEFA Cup Winners’ Cup ហើយចុងក្រោយលើកពាន Copa del Rey ក្នុងឆ្នាំ១៩៨៩–៩០​។​

បន្ទាប់មកក៏បានចូលរួមជាមួយ Real Madrid នៅឆ្នាំ ១៩៩០ ដល់ ១៩៩៧ ការបង្ហាញខ្លួនជាមួយក្រុមស្តាច់សបាន ១៦៥ លើករកបាន ៣ គ្រាប់ និងលើកពាន Copa del Rey ហើយនិង Supercopa de España ក្នុងឆ្នាំ ១៩៩២–៩៣ មុននិងចាកចេញពីក្លិបក៏បានលើកពាន La Liga ២ រដូលកាលពោលគឺឺ ១៩៩៤–៩៥ និង ១៩៩៦–៩៧។

អតីតកីឡាកររូបនេះបន្តមកចូលរួមជាមួយ Valencia អំឡុងឆ្នាំ ១៩៩៧ ដល់ ២០០១ បានបង្ហាញខ្លួនបាន ៧៩ ប្រកួត រកបាន ១ គ្រាប់ លើកពាន UEFA Intertoto Cup ក្នុងឆ្នាំ ១៩៩៨ បន្ទាប់មកលើកពាន Copa del Rey ក្នុងឆ្នាំ ១៩៩៨–៩៩ មុននិងបញ្ចប់អាជីបបានជួយឲ្យ Valencia ក្លាយជាជើងឯករង UEFA Champions League ២ ឆ្នាំជាប់គ្នា ១៩៩៩–២០០០ និង ២០០០–០១។

មុនមកដឹកនាំក្រុមជម្រើសជាតិឥណ្ឌូនេសុី លោក Luis Milla ធ្លាប់ដឹកនាំជម្រើសយុវជនអេស្ប៉ាញ U–19 ដល់ U–23 និងធ្លាប់ដឹកនាំក្លិបនៅអេស្ប៉ាញមួយចំនួន ហើយទើបតែមកកាន់ប្រទេសឥណ្ឌូនេសុី នៅឆ្នាំ ២០១៧ នេះ៕

មតិយោបល់