ព័ត៌មានកីឡា

គ្រូឥណ្ឌូនេសុី វិភាគពីទម្រង់កម្ពុជារួចស្រេចទើបអាចយកឈ្នះបាន

​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ ឥណ្ឌូណេស៊ី​ លោក Luis Milla Aspas បាន​ប្រាប់​ថា ​ក្រុម​ការងារ​របស់​លោកវិភាគពីទម្រង់កម្ពុជារួចស្រេចទើបអាចយកឈ្នះ ២ទល់០ និងបានគ្រាប់គ្រងបាល់បានច្រើនជាងទៀតផង។

អតីតកីឡាករធ្លាប់លេងនៅក្របខ័ណ្ឌ La Liga​ របស់ប្រទេសអេស្ប៉ាញរូបនេះបានលើកឡើងថា៖ «មុនការប្រកួតខ្ញុំបានភាគពីទម្រង់លេងរបស់ក្រុមកម្ពុជា ការលេងរបស់កម្ពុជាគឺលេងបាល់ខ្លីៗពីក្រោមឡើងបញ្ជូនទៅខាងលើ ដូច្នេះខ្ញុំបានប្រាប់ទៅកូនក្រុម ឲ្យព្យយាមការពារហើយនៅពេលដែលបានបាល់ត្រូវលេងលឿនៗ សម្រុកទៅគោលដៅប្រុយទ្ធភ្លៀមៗដែរ បើនិយាយពីនៅក្នុងវគ្គទី២ ក្រុមរបស់ខ្ញុំគ្រាប់គ្រងបាល់បានច្រើនជាង»។ គ្រូ​បង្វឹក​វ័យ ​៥១ ​ឆ្នាំបានបន្ថែមថា តាមពិតខ្ញុំមិនបានឃើញចំណុចខ្សោយរបស់កម្ពុជាទេ នេះគ្រាន់តែជាតាក់ទិចក្នុងការរៀបចំប៉ុន្នោះ។

ក្រុមជម្រើសជាតិ ឥណ្ឌូនេស៊ី​ ត្រូវបន្តប្រកួតមិត្តភាពអន្តរជាតិជាមួយ ជម្រើសជាតិព័រតូរីកូ ដែលមកពីទ្វីបអាមេរិកខាងជើង នៅថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ នៅប្រទេសឥណ្ឌូនេស៊ីផ្ទាល់ ដើម្បីត្រៀមប្រកួតសុីហ្គែមខាងមុខ៕

មតិយោបល់