ព័ត៌មានកីឡា

Tim Cahill ចាកចេញពីក្រុម Melbourne City ដើម្បីរក្សាឱកាសនៃការប្រកួត World Cup

ក្លិប Melbourne City បានព្រមព្រៀងគ្នាក្នុងការបញ្ចប់កិច្ចសន្យារយ:ពេល ៣ ឆ្នាំរបស់ខ្សែប្រយុទ្ធឆ្នើម Tim Cahill នៅដើមឆ្នាំនេះ ខណ:ពេលដែលគាត់ត្រូវបង្កើនសមត្ថភាពក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ។

ទិសដៅ Tim Cahill នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែអតីតតារាឆ្នើមរបស់ Everton រូបនេះសង្ឃឹមថានឹងអាចលេងបាននៅក្លិបមួយផ្សេងទៀតឱ្យបានឆាប់។ កីឡាករវ័យ ២៧ឆ្នាំរូបនេះ នឹងចាកចេញពី Melbourne City ក្នុងថ្ងៃខួបកំណើតរបស់គាត់នាអាយុ ៣៨ឆ្នាំ ។ Tim Cahill ទើបតែបានចូលរួមជាមួយក្រុម Melbourne នៅរដូវកាលនេះទេ ហើយគាត់ត្រូវបានលោកគ្រូបង្វឹក Warren Joyce ដាក់ឲ្យបង្ហាញខ្លួនក្នុងទីលានតិចទួចណាស់។

ខ្សែប្រយុទ្ធអូស្ត្រាលី បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ក្លឹបថា៖ “វាមិនងាយស្រួលទេក្នុងការនិយាយពាក្យលា ប៉ុន្តែវាពិតជាអស្ចារ្យណាស់ក្នុងការឈ្នះកាលពីសប្តាហ៍មុន និងធ្វើការរួមចំណែកជួយក្លឹបស្ថិតនៅលំដាប់លេខ៣ នៅក្នុងលីគផងដែរ” ។ “ការប្រកួតជម្រុះសម្រាប់ World Cup គឺជាការផ្សងព្រេងដ៏អស្ចារ្យមួយហើយវានឹងជាកិត្តិយសដ៏ធំធេងមួយដើម្បីតំណាងឱ្យប្រទេសរបស់ខ្ញុំ នៅក្នុងប្រទេសរុស្ស៊ី។ វាក្លាយជាការផ្តោតអារម្មណ៍របស់ខ្ញុំនៅក្នុងប៉ុន្មានខែខាងមុខនេះ»។

ក្នុងការបង្ហាញខ្លួន ១០៤ ប្រកួតសម្រាប់ក្រុមជម្រើសជាតិ Cahill ស៊ុតបញ្ចូលទីបាន ៥០ គ្រាប់ គាត់អាចក្លាយជាកីឡាករដែលរកគ្រាប់បាល់នៅ World Cup បួនលើកបន្ទាប់ពីការស៊ុតបញ្ចូលទីនៅអាល្លឺម៉ង់ ក្នុងឆ្នាំ ២០០៦ ប្រទេសអាហ្វ្រិកខាងត្បូងឆ្នាំ ២០១០ និងប្រេស៊ីលឆ្នាំ ២០១៤ ៕

មតិយោបល់