ព័ត៌មានកីឡា

ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន និងធ្វើការហ្វឹកហាត់លើកតំបូងនៅពហុកីឡដ្ឋានជាតិ ល្ងាចនេះ

បន្ទាប់ពីរការមកដល់កម្ពុជា នៅវេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់ ថ្ងៃទី ១០ ខែ មិថុនា នេះ ក្រុមបាល់ទាត់ជម្រើសជាតិអាហ្វហ្គានីស្ថាន និងធ្វើការហ្វឹកហាត់លើកតំបូងនៅពហុកីឡដ្ឋានជាតិ ល្ងាចនេះ ហើយបន្តហ្វឹកហាត់រហូតថ្ងៃប្រកួតមកដល់។

ការហ្វឹកហាត់របស់ក្រុមបាល់ទាត់ជម្រើសជាតិអាហ្វហ្គានីស្ថាន៖
– ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ៧:៣០ ដល់ ៩:០០ យប់ ពហុកីឡដ្ឋានជាតិ
– ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ៥:០០ ដល់ ៦:៣០ ល្ងាច កីឡដ្ឋានវេស្ទើន
– ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ៦:៣០ ដល់ ៧:៣០ ល្ងាច ពហុកីឡដ្ឋានជាតិ

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នឹងត្រូវប្រកួតជាមួយ ក្រុមជម្រើសកម្ពុជា ក្នុងពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asain Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយ ប្រចាំពូល C នៅថ្ងៃទី ១៣ ខែ មិថុនា ខាងមុខនេះ នៅវេលាម៉ោង ៦:៣០ នាទីល្ងាច នាពហុកីឡដ្ឋានជាតិ ដោយការប្រកួតមានការផ្សាយផ្ទាល់តាមរយះស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

មតិយោបល់