ព័ត៌មានកីឡា

កុក បូរីស ដកខ្លួនពីជម្រើសជាតិ ខណៈការប្រកួតសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ

ភ្នំពេញ: ខ្សែកាពារឆ្នើមក្លឹបភ្នំពេញក្រោន កុក បូរីស បានប្រកាសលើទំព័រហ្វេកប៊ុក នៅមុននេះបន្តិចថា គេនឹងដកខ្លួនពីជម្រើសជាតិកម្ពុជា ដោយសំអាងលើហេតុផលផ្ទាល់ខ្លួន ខណ:សល់តែ៥ថ្ងៃទៀតប៉ុណ្ណោះកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិទទួលភ្ញៀវ ទីម័រខាងកើត ក្នុងជំនួបមិត្តភាព មុនប៉ះកោះតៃវ៉ាន់។

នៅលើបណ្តាញសង្គម កូនខ្មែរបារាំងរូបនេះបានហេតុផលបញ្ជាក់យ៉ាងខ្លីថា៖ « នេះព្រោះតែខ្ញុំស្រលាញ់មាតុភូមិ និងប្រជាជនរបស់ខ្ញុំ ទើបបានជាខ្ញុំសម្រេចចិត្តលាឈប់។ ក្តីសុបិន្តរបស់ខ្ញុំបានរលាយទាំងស្រុង ហើយខ្ញុំសង្ឃឹមថាគ្រប់គ្នានឹងយល់ថា ខ្ញុំជាមនុស្សដែលពិបាកចិត្តបំផុត ដែលជ្រើសយកជម្រើសមួយនេះ ព្រោះខ្ញុំបានលះបង់ជីវិតមួយនេះសម្រាប់ប្រជាជាតិរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថា ទៅអនាគតកម្ពុជានឹងមានអ្វីៗជាច្រើនដែលត្រូវផ្លាស់ប្តូរដើម្បីភាពជោគជ័យ ។»

ការសម្រេចចិត្តដើរចេញពីជម្រើសជាតិនេះ ត្រូវបានមជ្ឈដ្ឋានអ្នកគាំទ្រសន្និដ្ឋានថា ដោយសារ បូរីស ពុំសូវចុះសម្រុងជាមួយគ្រូសញ្ជាតិកូរ៉េ LEE TEHOON ខណ:១ឆ្នាំចុងក្រោយនេះ គេបានត្រឹមជាប់តែជម្រើសបឋមប៉ុណ្ណោះ៕

photo_2016-05-24_11-20-38
photo_2016-05-24_11-16-27

មតិយោបល់