ព័ត៌មានបច្ចេកវិទ្យា

វិធីលុបផ្តាច់គណនី Gmail ចោលជាអចិន្ត្រៃយ៍

តើលោកអ្នកកំពុងគិតថា ខ្លួនមានគណនី Gmail ឥតបានការ ឬដែលបង្កើតឡើងជាយូរមក ហើយមិនធ្លាប់បើកប្រើ រួចចង់លុបវាចេញពីពិភពអិុនធើណែតជារៀងរហូតមែនឬ? បើដូច្នេះមែន វាមិនជាការលំបាកនោះទេ! គ្រាន់តែធ្វើតាមវីធីដែល Post Tech លើកយកមកបង្ហាញដូចខាងក្រោមប៉ុណ្ណោះ។

មុខពេលលុប

  • ត្រូវប្រាកដជាមុនសិនថា គណនីដែលបម្រុងលុបគ្មានជាប់ពាក់ព័ន្ធទៅនឹងគណនីធនាគារ ហាងអនឡាញ ការងារ ឬគណនីសំខាន់ៗណាមួយនោះទេ ព្រោះវាមិនអាចទាញយកមកវិញបានឡើយ។
  • អាចធ្វើការទាញយកទិន្នន័យក្នុងនោះទុកបាន ដោយចុចលើ Download your data រួចចុចសញ្ញាខ្វែងលើសេវាកម្មពាក់ព័ន្ធរបស់ Google ទាំងអស់ លើកលែងតែ Mail ចេញ។ បន្ទាប់មក ចុចលើ All mail ក្បែរ Mail រួចចុចលើ Select labels ដើម្បីជ្រើសរើសមាតិកាក្នុងអ៉ីម៉ែលមួយណាដែលលោកអ្នកចង់ទាញយកទៅរក្សាទុក។ បន្ទាប់មកទៀត សូមចុចលើប៊ូតុង Next នៅខាងក្រោម រួចធ្វើតាមការណែនាំ ហើយ Google នឹងផ្ញើតំណភ្ជាប់មួយសម្រាប់ទាញយកទិន្នន័យនោះ ចូលក្នុងប្រអប់សារក្នុងគណនី Gmail របស់លោកអ្នកតែម្តង។

វិធីលុប

  • សូមចុះឈ្មោះចូលទៅកាន់គណនី Gmail របស់លោកអ្នក រួចជ្រើសរើសសេវាកម្ម Google ណាមួយ
  • ចូលទៅកាន់រូប Profile ឋិតនៅខាងលើផ្នែកខាងស្តាំ រួចជ្រើសយក My Account រួចជ្រើសយក “Delete your account and services”។
  • អូសផ្ទាំងកម្មវិធីចុះមកក្រោមរហូតដល់ឃើញ “Delete your account and services” រួចចុចលើ “Delete products” ហើយចុច Sign In (ចុះឈ្មោះ) ជាលើកចុងក្រោយ។
  • បន្ទាប់មក សូមចុចលើរូបធុងសម្រាមជាប់ Gmail រួចវាយបញ្ចូលអាសយដ្ឋានអ៉ីម៉ែលមួយក្នុងប្រអប់។ ធ្វើដូច្នេះ គណនី Gmail ដទៃផ្សេងទៀតរបស់លោកអ្នក រាប់បញ្ចូលទាំង Google Drive ជាដើមនោះ នៅតែអាចបន្តដំណើរការបាន។
  • លោកអ្នកនឹងទទួលបានសារមួយផ្ញើចូលមកអាសយដ្ឋានអ៉ីម៉ែលដែលបានបញ្ចូលខាងលើ ដោយភ្ជាប់មកជាមួយតំណភ្ជាប់ (Link) មួយដើម្បីឱ្យលោកអ្នកចុចលើវា និងយល់ព្រមថាអ្នកពិតជាចង់លុបគណនី Gmail នោះចោលមែន
  • សូមចុចលើ Link នោះ រួចអានសារពី Google ឱ្យបានម៉ត់ចត់ ហើយបើសិនជាគ្មានបញ្ហាអ្វីនោះទេ សូមចុចធីកក្នុងប្រអប់ “Yes, I want to delete…..” រួចចុចលើប៊ូតុង DELETE EMAIL ជាការស្រេច៕

ប្រភពព័ត៌មានៈ maketecheasier

មតិយោបល់